សាលាក្ដីខ្មែរក្រហមឲ្យដឹងថា សហចៅក្រមស៊ើបអង្កេតអន្តរជាតិបានដាក់អតីតទាហានខ្មែរក្រហម ឈ្មោះ អោ អាន ឲ្យស្ថិតនៅក្រោមការពិនិត្យបទឧក្រិដ្ឋធំៗបី គឺ៖ អំពើប្រល័យពូជសាសន៍ជនជាតិចាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភលើក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦ ដែលរួមមានមនុស្សឃាតដោយចេតនា។
ឧក្រិដ្ឋកម្មទាំងនេះ បានប្រព្រឹត្តឡើងនៅទីតាំងមនុស្សឃាត និងមន្ទីរសន្តិសុខជាង ១០កន្លែង ក្នុងខេត្តកំពង់ចាម។
សេចក្ដីថ្លែងការណ៍សាលាក្ដីខ្មែរក្រហម ចេញកាលពីថ្ងៃទី១៤ ខែមីនា បញ្ជាក់ថា បទចោទប្រកាន់នេះ គឺរាប់បញ្ចូលបទចោទប្រកាន់ថ្មី រួមនឹងបទចោទប្រកាន់ពីមុន ដែលបានធ្វើឡើងរួចហើយនៅពេលដែលអតីតទាហានខ្មែរក្រហមរូបនេះ បានចូលមកបង្ហាញខ្លួនជាលើកដំបូងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
