ប៉ូលិសបានបង្ក្រាបអ្នកភូមិបឹងកក់ ដែលនាំគ្នាទៅមុខព្រះបរមរាជវាំង នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីទៅរកអន្តរាគមន៍ពីសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដើម្បីសុំឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ផា ឲ្យមានសេរីភាពវិញ ក្នុងពេលដែលសម្ដេចព្រះមហាក្សត្រីចម្រើនព្រះជន្ម។
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ៣៣៥គ្រួសារ និងអាជ្ញាធរខេត្តនៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលកើតមានជម្លោះរ៉ាំរ៉ៃតាំងពីឆ្នាំ២០០០ រហូតដល់មកឆ្នាំ២០១៣ នេះ នៅតែជាប់គាំងមិនអាចដោះស្រាយចប់នៅឡើយ។ ចំណែកឯប្រជាពលរដ្ឋជាភាគីម្ចាស់ដី ត្រូវបានគេប្ដឹងផ្ដល់ជាបន្តបន្ទាប់ទៅតុលាការ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចោទប្រកាន់យុទ្ធនាការវាស់វែងដីជូនប្រជាពលរដ្ឋរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាអាចធ្វើឲ្យប្រជាពលរដ្ឋរាប់សែនគ្រួសារបាត់បង់ដីធ្លី ដោយសារយុទ្ធនាការនេះមិនមានតម្លាភាព និងខ្វះការទទួលខុសត្រូវ ហើយសុំឲ្យកែទម្រង់ ឬក៏រំលាយចោលតែម្ដង។
ប្រជាពលរដ្ឋ ២៥គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋ ៣៣៥គ្រួសារ រស់នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភណ្ឌ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា បានលើកគ្នាទៅសាលាខេត្តបន្ទាយមានជ័យ ដើម្បីសុំឲ្យអាជ្ញាធរខេត្តអន្តរាគមន៍ជួយផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់លើដីលំនៅឋាន ដែលពួកគាត់បានកាន់កាប់តាំងពីឆ្នាំ១៩៧៩ មក។