អ្នកភូមិឡពាង អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡា ប្រមាណ ៥០នាក់ ត្រូវសមត្ថកិច្ច និងក្រុមសន្តិសុខជិត ១០០នាក់ រារាំងនៅម្ដុំនាគបាញ់ទឹកសួនច្បារវិមានឯករាជ្យ មិនឲ្យហែញត្តិទៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៧ ខែសីហា។
ការតវ៉ារបស់អ្នកភូមិឡពាងនេះ ដើម្បីទាមទារឲ្យប្រមុខរដ្ឋាភិបាលអន្តរាគមន៍ដោះលែងតំណាងអ្នកភូមិឡពាង ៥នាក់ ដែលត្រូវបានតុលាការឃុំឃាំងក្នុងជម្លោះដីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)។ ក៏ប៉ុន្តែក្រោយមកលោក គង់ ចំរើន មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានចេញមកយកញត្តិពីអ្នកតវ៉ានៅកន្លែងនាគបាញ់ទឹក ដោយមិនចាំបាច់ឲ្យអ្នកភូមិទៅតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី។
តែយ៉ាងណាក៏ដោយ អ្នកតវ៉ាបានបន្តដំណើរទៅទាមទារនៅរដ្ឋសភាទៀត ដែលឈានដល់មានការរុញច្រានរវាងសមត្ថកិច្ច និងអ្នកតវ៉ា បណ្ដាលឲ្យស្ត្រីអ្នកភូមិបឹងកក់ម្នាក់រហែកអាវផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
