ការដោះលែងនេះ ធ្វើឡើងបន្ទាប់មានអន្តរាគមន៍ពីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក្រុមអ្នកភូមិបឹងកក់ និងក្រុមសិទ្ធិមនុស្សក្នុងស្រុក រួមទាំងអ្នកកាសែត ទៅប្រមូលផ្ដុំគ្នានៅមុខស្នងការដ្ឋាននគរបាលរាជធានី ដើម្បីតាមដានស្ថានការណ៍ចាប់ខ្លួន តាំងពីព្រឹកមក។
អ្នកដែលត្រូវចាប់ខ្លួននិងដោះលែងមកវិញនោះ មានឈ្មោះ ទេព វនី្ន យ៉ោម បុប្ផា សុង ស្រីលាភ ផាន់ ឈុនវ៉េត និង បូ ឆវី។
ប្រភពអ្នកភូមិបឹងកក់ ឲ្យដឹងថា អ្នកទាំង ៥នាក់ បានធ្វើដំណើរទៅស្ថានទូតបារាំង ដើម្បីដាក់ញត្តិទាមទារឲ្យតុលាការដោះលែងក្រុមកម្មករដែលប៉ូលិសចាប់ខ្លួនកន្លងមក។ ក៏ប៉ុន្តែនៅពេលអ្នកទាំង ៥ ដើរតាមផ្លូវស្រាប់តែមានឡានឈ្នួលប្រភេទ ១២កៅអី ចតចាំនៅកណ្ដាលផ្លូវ រួចកងកម្លាំងខណ្ឌដូនពេញ ស្លៀកពាក់ស៊ីវិល ចាប់បង្ខំរុញអ្នកទាំង ៥ចូលឡានតែម្ដង។
សូមស្ដាប់សេចក្ដីរាយការណ៍ពិស្ដាររបស់លោក ម៉ម មុនីរតន៍៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
