ពលរដ្ឋ ៧គ្រួសារ នៅតំបន់បឹងកក់ ប្ដឹងអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ទៅអង្គភាពប្រឆាំងអំពើពុករលួយ ករណីបែងចែកដីទំហំជាង ១២ហិកតារ ដែលរដ្ឋាភិបាលកាត់អោយពលរដ្ឋ។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មិនឆ្លើយតបនឹងបណ្ដឹងរបស់ពលរដ្ឋទេ តែលោកថា សាលារាជធានីបន្តបើកផ្លូវចរចារកដំណោះស្រាយ។
តំណាងពលរដ្ឋចំនួន ៧គ្រួសារដែលដាក់បណ្ដឹងប្រឆាំងលោក ប៉ា សុជាតិវង្ស បញ្ជាក់ថា ពួកគេទាមទារអោយអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតលើបញ្ហាមួយចំនួនដែលពួកគេចាត់ទុកជាភាពមិនប្រក្រតី ឬអាចមានអំពើពុករលួយ។
ការលើកឡើងនេះធ្វើឡើងនៅពេលដាក់ពាក្យបណ្ដឹង ដោយមានពលរដ្ឋប្រមាណ ២០នាក់មកពីសហគមន៍ចំនួន ៣ រួមមានសហគមន៍បឹងកក់ អតីតអ្នកបឹងកក់ សហគមន៍បុរីកីឡា បីមករា និងសហគមន៍អេស.អូ.អេស (SOS) បានទៅតាមគាំទ្រខាងមុខអង្គភាពប្រឆាំងអំពើពុករលួយ។
លោកស្រី ហុង សុខហេង តំណាងពលរដ្ឋថ្លែងនៅខាងមុខអង្គភាពប្រឆាំងអំពើពុករលួយនៅព្រឹកថ្ងៃទី១០ ខែមីនា ថា ពលរដ្ឋចំនួន ៧គ្រួសារទាមទារអោយអភិបាលសាលារាជធានីបែងចែកដីអោយពួកគាត់អោយដូចគ្នានឹងពលរដ្ឋផ្សេងទៀត ដោយត្រឹមត្រូវ និងមានតម្លាភាព។ លោកស្រីថា ពួកគាត់មិនអាចទទួលយកការដោះស្រាយ ដែលចែកដីអោយពួកគាត់ត្រឹម ១០ភាគរយនៃទំហំដីពួកគាត់សរុប ដែលបាត់បង់ទៅអោយគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់៖ «»។
ពលរដ្ឋអះអាងថា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានទទួលយកបណ្ដឹង និងពិនិត្យករណីនេះ។
ពលរដ្ឋដែលអះអាងថា ដី និងផ្ទះរបស់គាត់ត្រូវកប់បាត់ក្នុងគំនរខ្សាច់ លោក ដួង ឈើត និយាយថា គាត់ទាមទារសុំត្រឹមយុត្តិធម៌ ស្មើភាពគ្នានឹងអ្នកដែលបានទទួលដីរួចហើយ៖ «»។
នៅក្នុងបណ្ដឹងរបស់ពលរដ្ឋដែលដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយបានរៀបរាប់ពីការជួបប្រជុំរវាងពលរដ្ឋ និងអាជ្ញាធរសាលារាជធានីភ្នំពេញ ការផ្ដល់ដំណោះស្រាយដែលពួកគាត់យល់ថា មិនសមហេតុផល និងការគំរាមកំហែងមួយចំនួនទៅលើពួកគាត់ ដោយអោយពួកគាត់ទទួលខុសត្រូវប្រសិនបើសាលារាជធានីប្រគល់ដីអោយពួកគេហើយបែរជាមានអ្នកអតីតបឹងកក់ ផ្សេងទៀតដែលទទួលបានសំណងរួចហើយនោះផ្ទុះការតវ៉ាជាដើម។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មិនឆ្លើយតបនឹងការដាក់បណ្ដឹងរបស់ពលរដ្ឋនៅពេលនេះទេ តែលោកថា សាលារាជធានីមាននីតិវិធីត្រឹមត្រូវក្នុងការបែងចែកដីនេះ ហើយក៏បន្តបើកផ្លូវចរចាជាមួយពលរដ្ឋប្រសិនបើពលរដ្ឋមិនអាចទទួលយកការដោះស្រាយរបស់អាជ្ញាធរ៖ «»។
ពលរដ្ឋអះអាងថា ប្រសិនបើពុំមានដំណោះស្រាយពួកគាត់នឹងដាក់បណ្ដឹងបន្តទៅស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមមានរដ្ឋសភា និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
