ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យលោក លោក លី ស្រ៊ាខេង បាននៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែឋិតក្រោមការឃ្លាំមើលរបស់តុលាការ។
ពលរដ្ឋ២នាក់ឳពុក និងកូន គឺលោក លី ស្រ៊ាខេង និងកញ្ញា លី សៀវម៉ិញ ត្រូវចាប់ឃុំខ្លួនទៅតាមការចោទប្រកាន់របស់ដើមបណ្តឹង ក្នុងសំណុំរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុន ឃុន សៀ។
មេធាវីការពារក្ដី លោក ជួង ជូងី បានឲ្យដឹងថា ការដោះលែងនេះមានតែឪពុកទេ ចំណែកកូនស្រី គឺ កញ្ញា លី សៀវម៉ិញ បន្តឃុំឃាំងនៅឡើយ ក្រោមហេតុផលពីការលំបាកក្នុងការស៊ើបអង្កេត និងរាំងស្ទះដល់សាក្សី។ លោកបន្តថា នឹងស្នើដល់ចៅក្រមម្ដងទៀត ព្រោះករណីអ្នកទាំងពីរ ស្ថិតក្នុងក្រមរដ្ឋប្បវេណី មិនត្រូវមានការចាប់ចងនោះទេ៖ «សុរិយោដីចេញប្លង់កម្មសិទ្ធិដល់ឧកញ៉ា ឃុន សៀ ខណៈដីនៅមានទំនាស់ ជារឿងមិនស្របច្បាប់»។
លោក ជួង ជូងី ចាត់ទុកថាការឃុំខ្លួនកូនក្ដីរបស់លោក ក្រោមបណ្ដឹងរបស់ឧកញ៉ា ឃុន សៀ ជារឿងអយុត្តិធម៌ តែលោកសង្ឃឹមថាតុលាការនឹងដោះលែងកូនក្ដីម្នាក់ទៀតនៅក្រៅឃុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
