ករណីចោទប្រកាន់ និងឃាត់ខ្លួនកញ្ញា ឡេង សុខា ពីសំណាក់ក្រុមរបស់អ្នកស្រី ហេង មុំ នៅវេលាម៉ោងប្រមាណជាង ១០ព្រឹក ដោយសារតែករណីចោទប្រកាន់កញ្ញា សុខា ពីបទចែកចាយក្រដាសដែលមានការបរិហារកេរ្តិ៍ទៅដល់អ្នកស្រី ហេង មុំ និងបក្ខពួក។ ការឃាត់ខ្លួន ត្រូវបានទាមទារឱ្យកញ្ញា សុខា ទៅប៉ុស្តិ៍ប៉ូលិស ដើម្បីធ្វើការស្រាយបំភ្លឺថា នរណាដែលជាមេខ្លោងនៅពីក្រោយក្នុងរឿងចែកក្រដាសនេះ។
ករណីនេះ ត្រូវបានច្រានចោលដោយកញ្ញា សុខា ដោយគាត់មិនមែនជាអ្នកសរសេរទេ។ ក្រោយពេលទៅដល់ប៉ុស្តិ៍ប៉ូលិស សមត្ថកិច្ចគ្រាន់តែបានសម្របសម្រួលឱ្យពួកសកម្មជនដីធ្លីតំបន់បឹងកក់ ទាំងពីរក្រុមត្រឡប់មកផ្ទះវិញ៖ «អូ! អារឿងក្រដាសអីដែលថាបរិហារកេរ្តិ៍ពួកគាត់ ជេរពួកគាត់ថាខួរក្បាលដ៏ថោកអីនោះ ពួកគាត់ថាខ្ញុំហ្នឹងអ្នកសរសេរ ហើយខ្ញុំហ្នឹងអ្នកដើរបោះ ហើយបើសិនខ្ញុំហ្នឹងព្រមប្រាប់ពីមេខ្លោងទៅ ខ្ញុំនឹងរួចខ្លួនហើយ គាត់អត់ប្រកាន់ពីខ្ញុំទេ។ ហើយដល់ថាខ្ញុំប្រាប់ពីមេខ្លោងជាណាគេទៅ គាត់អត់ប្ដឹងខ្ញុំអីទេ។ អត់ទេ ខ្ញុំអត់បានសរសេរអីទេ តែគាត់ចោទខ្ញុំអ៊ីចឹង។ ហ្នឹងហើយដែលមានបរិហារទៅលើបងស្រី ហេង មុំ ពៅ ស្រីពៅ រម្យ ផួង សម័យ គឹម វណ្ណី វង្ស សុខហេង ហើយនិង ដួង គា»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
