បង​ប្រុស​នាយក​រដ្ឋមន្ត្រី​ស្នើ​លោក ស ខេង អន្តរាគមន៍​រឿង​ជម្លោះ​ដី​ជាមួយ​លោក ម៉ក់ ជីតូ

ដោយ វ៉ាន វណ្ណដេត
2017-05-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ថ្លែង​បន្ទាប់​ពី​មាន​ជំនួប​កំពូល​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​សមត្ថកិច្ច​ចម្រុះ នា​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥។
អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ថ្លែង​បន្ទាប់​ពី​មាន​ជំនួប​កំពូល​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​សមត្ថកិច្ច​ចម្រុះ នា​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Brach Chev

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចុះ​ហត្ថលេខា​លើ​លិខិត​របស់​លោក ហ៊ុន សាន បង​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ចារ​បញ្ជូន​ទៅ​លោក​នាយ​ឧត្តម​សេនីយ៍​អគ្គស្នងការ​រដ្ឋបាល​មុខ​ការ ទាក់ទង​នឹង​ការ​ស្នើសុំ​ដោះស្រាយ​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​លោក ម៉ក់ ជីតូ។

លិខិត​ដែល​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​៧ ឧសភា បញ្ជាក់​ថា បង​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន សាន បាន​ស្នើ​ឲ្យ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ណែនាំ​អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ម៉ក់ ជីតូ ដែល​លោក ហ៊ុន សាន ចោទ​ថា លោក ម៉ក់ ជីតូ បាន​ការពារ​ជន​ល្មើស​រំលោភ​យក​ដី​លោក និង​ដី​កូន​របស់​លោក​ទំហំ ១១៩​ហិកតារ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក ហ៊ុន សាន ប្រាប់​លោក ស ខេង ថា ទង្វើ​របស់​លោក ម៉ក់ ជីតូ ការពារ​ជន​ល្មើស​រំលោភ​យក​ដី​គ្រួសារ​លោក​ជាង ១០០​ហិកតារ ធ្វើ​ឲ្យ​បាត់បង់​ភាព​កក់ក្ដៅ ធ្លាក់​ចុះ​ប្រជាប្រិយភាព បាត់បង់​សាមគ្គី​ផ្ទៃក្នុង ជំនឿ​ទុក​ចិត្ត​ក្នុង​ជួរ​បក្ស​កាន់​អំណាច ពិសេស​គឺ​ចំពោះ​ក្រុម​គ្រួសារ​លោក​ដែល​ជា​គ្រួសារ​ថ្នាក់​ដឹកនាំ​ប្រទេស។

បង​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី​រូប​នេះ ជំរុញ​ឲ្យ​លោក ស ខេង ថ្កោលទោស និង​ចាត់​វិធានការ​ម៉ឺងម៉ាត់​លើ​លោក ម៉ក់ ជីតូ។ ថ្លែង​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២ ឧសភា លោក ហ៊ុន សាន បន្ថែម​ថា លោក ម៉ក់ ជីតូ តែងតែ​ប្រើ​អំណាច​គាប​សង្កត់​ជិះជាន់​អ្នក​ស្លូត​ត្រង់ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​បក្ខពួក​ខិលខូច​មួយ​ក្ដាប់​តូច និង​បាន​រំខាន​ដល់​ការ​រស់នៅ​សុខសាន្ដ​របស់​គ្រួសារ​លោក ហើយ​លោក​ក៏​ភ្ជាប់​ការ​រំខាន​របស់​លោក ម៉ក់ ជីតូ ដែល​រំខាន​គ្រួសារ​លោក ថា​ក៏​ជា​ការ​រំខាន​ដល់​ពលរដ្ឋ​ទូទៅ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Hum hum it is very weird in Hun Sen government system. Monkey court in Phnom Penh call only CNRP people to court but not CPP people, here is the fact លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ evident by Hun Sen's brother. does monkey court need more evident to call this person or monkey court scare this person, chicken!.

May 08, 2017 07:45 PM

Cambodian Freedom

ពី Siem Reap

ធ្លាប់​តែ​លឺ​រាស្ត្រ​ស្រែក​រក​យុត្តិ​ធម៌​ឥលូវ​ដល់​អ្នក​ធំ​វិញ​ម្តង​ហើយ​

May 08, 2017 06:47 AM

គេហទំព័រ​ទាំងមូល