សម្ភាស​លោក​ឧកញ៉ា លី យ៉ុងផាត់ អំពី​ប្រាក់​សំណង​ដល់​អ្នក​រងគ្រោះ​ដោយសារ​ចម្ការ​អំពៅ

0:00 / 0:00

លោក​ឧកញ៉ា​មហា​សេដ្ឋី លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​ស្ករស​ភ្នំពេញ ឬ ភ្នំពេញ ស៊ូហ្គើរ (Phnom Penh Sugar) អះអាង​ថា ការ​ផ្តល់​សំណង​ទៅ​ឲ្យ​ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ កំពុង​ឋិត​ក្នុង​ដំណើរ​ការ​ចរចា​រវាង​អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ និង​សហគមន៍​អឺរ៉ុប។

លើស​ពី​នេះ​ទៅ​ទៀត លោក​ហ៊ាន​ស្បថ​ឲ្យ​អស់​ជីវិត ប្រសិន​បើ​ចម្ការ​អំពៅ​របស់​លោក​មាន​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​ដូច​ការ​ចោទ​ប្រកាន់​មែន​នោះ។

លោក លី យ៉ុងផាត់ ដែល​ទើប​បង្កើត​ស្ថានីយ​ទូរទស្សន៍​ថ្មី​មួយ​ដែល​មាន​ទឹក​ប្រាក់ ៤០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក នោះ បន្ត​ថា ទូរទស្សន៍​របស់​លោក​គ្មាន​និន្នាការ​នយោបាយ​ឡើយ ទោះ​បី​លោក​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដោយ។

សូម​លោក​អ្នក​នាង​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​តាម​ទូរស័ព្ទ​របស់ លោក តាំង សារ៉ាដា ជាមួយ លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​មាន​សេចក្តី​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។