អាជ្ញាធរ​ខេត្ត​កំពត​ចុះ​វាស់វែង​ដី​ជូន​ពលរដ្ឋ​នៅ​ភូមិ​តេជោអភិវឌ្ឍន៍​នៅ​ថ្ងៃ​ស្អែក

0:00 / 0:00

អភិបាលរង​ខេត្ត​កំពត​លោក ហេង វន្ថា បញ្ជាក់​ថាលោក​នឹង​ចុះ​វាស់វែង​ដី​នៅ​ភូមិ​តេជោ​អភិវឌ្ឍន៍ជូន​ប្រជា​ពលរដ្ឋ​នៅ​កន្លែងនិង​អតីត​កង​កម្លាំង​ប្រដាប់​អាវុធនិង​ក្រុម​គ្រួសារ​ប្រមាណ​ជាង​២​រយ​គ្រួសារ។

តំណាង​ប្រជាពលរដ្ឋ​លោក លី គីមហុង និង​ពលរដ្ឋ​ប្រមាណ​ជិត ៤០០​នាក់​ដែល​មក​តវ៉ា​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៣ កញ្ញា​នោះនិយាយ​ថាលោក​សាទរ​ចំពោះ​ចំណាត់​ការនេះ ប៉ុន្តែ​ត្រូវ​ធ្វើ​ឡើង​ដោយ​ភាព​ត្រឹមត្រូវនិង​សុច្ចរិត។ម្យ៉ាងវិញទៀត​អាជ្ញាធរ​ខេត្ត​កំពត​ត្រូវ​តែ​ដោះលែង​តំណាង​របស់​ខ្លួន​ពីរ​នាក់​គឺ​លោក លី គីមហ៊ុយ និង លី គីមហ៊ា ឲ្យ​ចេញ​ពី​ពន្ធនាគារ។

តំណាង​ប្រជាពលរដ្ឋ​លោក លី គីមហុង អះអាង​ថាលោក​នឹង​មិន​បញ្ឈប់​ការ​តវ៉ា​ទេ បើ​អាជ្ញាធរ​ខេត្ត​មិន​ព្រម​ដោះលែង​តំណាង​របស់​ខ្លួន​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។