ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីសហគមន៍ចំនួន ៤ បានជូនដំណឹងដល់សាលារាជធានីភ្នំពេញ នៅថ្ងៃទី១២ មករា ពីគម្រោងធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យរយៈពេល ១ខែ ចាប់ពីថ្ងៃទី២០ មករា ដល់ថ្ងៃទី២០ កុម្ភៈ ឆ្នាំ ២០១៥ ។
សហគមន៍ទាំង ៤ មានសហគមន៍បុរីកីឡា សហគមន៍ព្រលានយន្តហោះ អេស.អូស.អេស (SOS) សមាគមស្ត្រីបឹងកក់ និងបណ្ដាញអតីតស្ត្រីបឹងកក់។
តំណាងសមាគមស្ត្រីបឹងកក់ និងជាអ្នកដឹកនាំគម្រោងបាតុកម្ម អ្នកស្រី យ៉ោម បុប្ផា បញ្ជាក់ពីគោលបំណងនៃបាតុកម្មគឺដើម្បីទាមទារ ឲ្យរដ្ឋាភិបាលដោះស្រាយបញ្ចប់វិបត្តិដីធ្លីរបស់ពួកគាត់ ដោះលែង សកម្មជនដីធ្លី និងសកម្មជនដទៃទៀតពីពន្ធនាគារ ហើយនិងបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា៖ «សកម្មជនដីធ្លីមានអ្នកស្រី ទេព វន្នី អ្នកស្រី បូ ឆវី សុងស្រីលាភ ង៉ែត ឃុន ផាន់ ឈុនរ៉េត អ៊ឹម ស្រីទូច និងសកម្មជនផ្សេងៗទៀត រួមទាំងសកម្មជនគណបក្សសង្គ្រោះជាតិដែរ និងព្រះសង្ឃផងដែរ»។
ទោះយ៉ាងណា មន្ត្រីរដ្ឋបាលនៃសាលារាជធានីភ្នំពេញ បានទទួលយកសេចក្ដីជូនដំណឹងនោះហើយនៅរសៀលថ្ងៃដដែល ហើយថានឹងដាក់ជូនអភិបាលរាជធានីភ្នំពេញដើម្បីពិនិត្យនិងសម្រេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
