ប្រជាជន​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​កោះកុង​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ

អភិបាលរងខេត្ត​កោះកុង លោក ស៊ុន ដារ៉ា ឲ្យ​ដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​កក្កដា នេះ លោក​បាន​ចុះ​ទៅ​ពិនិត្យ​ដី​មាន​ជម្លោះ​រវាង​ពលរដ្ឋ នឹង​ក្រុមហ៊ុន​ចិន​ឈ្មោះ យូញៀន ឌីវែលឡុបមិន (Union Development) ដើម្បី​សម្រុះសម្រួល និង​ធ្វើ​របាយការណ៍​ទៅ​អន្តរក្រសួង​ដោះស្រាយ​ទំនាស់​នេះ។

ប្រជាជន​៥ឃុំ ក្នុង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ជាង ១​ពាន់​គ្រួសារ មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​ចិន​នេះ រយៈ​ពេល​ជាង៦ឆ្នាំ​ហើយ ដោយ​ក្រុមហ៊ុន​ពុំ​បាន​ផ្ដល់​សំណង​ពេញលេញ​ដល់​ប្រជាពលរដ្ឋ​តាម​សន្យា។

ក្រុមហ៊ុន​យូញៀន ឌីវែលឡុបមិន តែង​តែ​យក​ក្រុម​សន្តិសុខ​មក​ដោះស្រាយ​ដោយ​គំរាម​កំហែង​ពលរដ្ឋ។

ទោះ​ជា​មាន​ជម្លោះ​និង​ការ​រារាំង​យ៉ាងណា​ក្ដី ក៏​ប្រជា​ពលរដ្ឋ​នៅ​បន្ត​ធ្វើ​កសិកម្ម​លើ​ដី​ស្រែ​របស់​ខ្លួន​ដដែល រីឯ​ក្រុមហ៊ុន​ក៏​ចេះ​តែ​រំលោភ​ភ្ជួរ​រាស់​ធ្វើ​ស្រែ​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។