កសិករ​នៅ​បាត់ដំបង​ជាង​២០០​នាក់​គ្រោង​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​រឿង​ដី​ថ្ងៃ​ស្អែក

កសិករ​ជាង ២០០​នាក់ នៅ​ស្រុក​បវេល នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលា​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ដើម្បី​​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ដី​ដែល​មាន​ជម្លោះ​ជា​មួយ​ឧកញ៉ា សង ថន។

រស់​នៅ​បឹង២ ក្នុង​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង លោក ឈុត ម៉ៅ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ សីហា ថា ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជា​មួយ​ឧកញ៉ា សង ថន នឹង​ជួបជុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត ចាប់​ពី​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​២៥ សីហា។ លោក​បន្ត​ថា ការ​ប្រមូល​ផ្តុំ​ជា​ថ្មី​ទៀត​នៅ​ពេល​នេះ គឺ​ស្នើ​សុំ​ឲ្យ​អភិបាល​ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ​ដោះស្រាយ ដី​ដែល​មាន​ជម្លោះ​នេះ ហើយ​អាច​ឲ្យ​ពួក​គាត់​ជា​ម្ចាស់​កម្មសិទ្ធិ​បាន​អាស្រ័យ​ផល​ឡើង​វិញ។

ប្រជាពលរដ្ឋ​ព្រមាន​ថា បើ​ការ​តវ៉ា​ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ដំណោះ​លើក​នេះ នៅ​តែ​មិន​អាច​ទទួល​បាន​លទ្ធផល​ទេ នឹង​បន្ត​ទៅ​ថ្នាក់​ជាតិ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។