0:00 / 0:00
ប្រជាពលរដ្ឋនៅតំបន់ស្រែតាតំ ភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកទឹកឈូ ខេត្តកំពត លើកគ្នាទៅរារាំងគ្រឿងចក្រក្រុមហ៊ុនដែលអ្នកភូមិអះអាងថា ជារបស់លោកស្រី ចាន់ សុធា។
ការរារាំងបានធ្វើឡើងក្រោយពេលដែលពលរដ្ឋអះអាងថា ក្រុមហ៊ុនបានយកគ្រឿងចក្រជាច្រើនគ្រឿង បម្រុងឈូសឆាយដីអ្នកភូមិ និងមានទាហាន ៤នាក់ កាន់កាំភ្លើងវែងនៅការពារគ្រឿងចក្រឲ្យក្រុមហ៊ុន។ ពេញមួយថ្ងៃនេះ គ្រឿងចក្រមិនបានឈូសឆាយដីអ្នកភូមិដូចលើកមុនៗទេ ដោយសារពលរដ្ឋបានព្រមានដុតគ្រឿងចក្រចោល ប្រសិនបើនៅតែបន្តឈូសឆាយដីអ្នកភូមិ។
សូមស្ដាប់ការរៀបរាប់របស់អ្នកភូមិអំពីសកម្មភាពរបស់គ្រឿងចក្រឈូសដីនេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។