អាវុធហត្ថ​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​សមត្ថកិច្ច​កម្ទេច​ផ្ទះ​នៅ​ស្អាង​ត្រូវ​អង្គភាព​ឃុំ​ខ្លួន

0:00 / 0:00

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ម្នាក់​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ក្នុង​ចំណោម​ពលរដ្ឋ​បី​គ្រួសារ​ដែល​ត្រូវ​ក្រុម​សមត្ថកិច្ច​វាយ​កម្ទេច​ផ្ទះ ដើម្បី​យក​ដី​ប្រគល់​ឲ្យ​ភាគី​ឈ្នះ​ក្តី​នោះ ត្រូវ​អង្គភាព​របស់​ខ្លួន​ឃុំ​ខ្លួន​មិន​ឲ្យ​ចេញ​ក្រៅ ឬ​មក​ជុំ​ប្រពន្ធ​កូន​នោះ​ទេ។ ភរិយា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ស្រុក​ស្អាង លោក ប៉ុន ថន ឲ្យ​ដឹង​ថា លោក​ត្រូវ​ក្រុម​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​យក​ទៅ​ឃុំ​នៅ​អង្គភាព​កង​រាជ​អាវុធហត្ថ​ស្រុក​ស្អាង កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ខណៈ​ក្រុម​សមត្ថកិច្ច​វាយ​កម្ទេច​ផ្ទះ​ពលរដ្ឋ​ទាំង​បី​គ្រួសារ ហើយ​មក​ដល់​ពេល​នេះ មិន​ទាន់​ចេញ​មក​ក្រៅ​ជួបជុំ​ប្រពន្ធ​កូន​នៅ​ឡើយ​ទេ។

សូម​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។