តំណាងជនរងគ្រោះប្រហែល ១០០នាក់ បានដុតកង់ឡាន ហើយបិទផ្លូវព្រះមុនីវង្ស ទាមទារឲ្យលោកអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ឲ្យចេញមុខមកជួបគាត់ដើម្បីដោះស្រាយសំណងបន្ថែម ដែលសាលារាជធានីបានសន្យាថាសងពួកគាត់កន្លងមក។ តែលោកអភិបាលមិនព្រមចេញមកជួបពួកគាត់។
ក្រុមអ្នកតវ៉ាបាននាំគ្នាស្រែកច្រៀងបទចម្រៀងមួយចំនួនចំអកលោក ប៉ា សុជាតិវង្ស ដូជជាបទ «ស្អប់ប្រុសមុខខ្មូរ» បទ «បងជាទន្សាយ» ចំអកដាក់លោកអភិបាលក្រុង ដែលមិនហ៊ានចេញមុខមកជួបក្រុមអ្នកតវ៉ា។
ក្រុមបាតុករបានបើកផ្លូវព្រះមុនីវង្ស ឲ្យដំណើរការឡើងវិញនៅម៉ោង ៥ល្ងាច ក្រោយការតវ៉ាគ្មានដំណោះស្រាយ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក អ៊ួន ឈិន ដែលតាមដានការតវ៉ានេះនៅមុខសាលាក្រុងដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
