សហគមន៍​មាន​ទំនាស់​ដីធ្លី​ជាង​៦០០​នាក់​នឹង​ប្រមូល​ផ្ដុំ​នៅ​ខាង​មុខ​រដ្ឋសភា

សហគមន៍​ដែល​មាន​ទំនាស់​ដីធ្លី​ប្រមាណ​ជាង ៦០០​នាក់ នឹង​ប្រមូល​ផ្ដុំ​នៅ​ខាង​មុខ​វិមាន​រដ្ឋសភា ដើម្បី​ទាមទារ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​លើ​ដី​ដែល​មាន​ជម្លោះ ក្រោម​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល។

សេចក្ដី​ជូន​ដំណឹង​ដែល​ត្រូវ​បាន​គេ​បង្ហោះ​តាម​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា បាន​ឲ្យ​សរសេរ​ថា សហគមន៍​ដែល​មាន​វិវាទ​ដីធ្លី​ដែល​មាន​សមាជិក​ប្រមាណ ៦៥០​នាក់ ក្នុង​ចំណោម​សមាជិក​សរុប​ជិត ៨​ពាន់​នាក់ ដែល​ភាគ​ច្រើន​គឺ​ជា​កសិករ ក្នុង​ចំណោម ៨​រាជធានី​ខេត្ត​ក្រុង នឹង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​វិមាន​រដ្ឋសភា។ ការ​ជួប​ជុំ​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ទី​២០ កក្កដា នេះ គឺ​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​ស្ថាប័ន​រដ្ឋសភា ជួយ​អន្តរាគមន៍​ស្វែងរក​ដំណោះស្រាយ​ដី​មាន​វិវាទ ក្រោម​គោល​នយោបាយ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​វិនិយោគ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។