អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រមាណ ១០០នាក់ នៅថ្ងៃទី១៦ ខែឧសភា រួមគ្នាទប់ស្កាត់គ្រឿងចក្រមិនអោយចូលឈូសដីព្រៃសហគមន៍។
ជំទប់ទី២ ឃុំត្រពាំងជោរ លោក រិន សឹម ថ្លែងថា គ្រឿងចក្រពីរគ្រឿងចូលឈូសដីព្រៃសហគមន៍ ៣ថ្ងៃជាប់គ្នា អស់ព្រៃទំហំប្រមាណ ៣ហិកតារដែរ គឺជាព្រៃដែលអ្នកភូមិត្រពាំងជោរ រក្សាទុកសម្រាប់ស្មៅគោ។ លោកថា អ្នកចូលឈូសនោះអះអាងជាម្ចាស់ដី និងជាយោធា ប៉ុន្តែលោកជាអាជ្ញាធរមិនបានដឹងថា គេបានទិញលក់ដីតាំងពីពេលណាឡើយ៖ «ប៉ុន្តែដីហ្នឹងវាពាក់ព័ន្ធជាមួយទាហាន មិនដឹងជាទាហានខាងណា។ ខ្ញុំសួរគេអត់លេខសោះ។ ប៉ុន្តែ ខ្ញុំស្គាល់រដ្ឋបាលព្រៃឈើដែលគាត់ចេញវត្តមានមក គេថាទិញពីប្រជាជន។ ប៉ុន្តែ ប្រជាជនបានប្រាប់ថា បើទិញពីខ្ញុំ ម៉េចខ្ញុំអត់ដឹង ព្រោះគាត់ជាម្ចាស់ដីនៅកន្លែងហ្នឹងចឹង»។
ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំត្រពាំងជោរ ឲ្យដឹងថា ដីព្រៃដែលនៅសល់ក្រោយពីក្រុមហ៊ុន លី យ៉ុងផាត់ ព័ទ្ធយកមានទំហំប្រមាណ ៣០ហិកតារ ដែលអ្នកភូមិរក្សាទុកជាស្មៅគោផង និងជាសំរាមសម្រាប់ផលិតធ្យូងកែច្នៃផង។
អាជ្ញាធរឃុំត្រពាំងជោរ ឲ្យដឹងថា ពលរដ្ឋ អាជ្ញាធរ និងអ្នកបំពានដីព្រៃសហគមន៍ នឹងជួបជុំគ្នាធ្វើការដោះស្រាយនៅថ្ងៃសៅរ៍ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
