កម្លាំង​សមត្ថកិច្ច​បិទ​ច្រក​ទ្វារ​សាលា​រាជធានី​ភ្នំពេញ

កង​កម្លាំង​ប៉ូលិស​​រាប់​សិប​​នាក់ ប្រដាប់​ដោយ​ដំបង​ឆក់​និង​ខែល បាន​ដាក់​រនាំង​បិទ​ច្រក​ចូល​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ធ្នូ ដើម្បី​ការពារ​អ្នក​តវ៉ា​ទំនាស់​ដី​ធ្លី ដែល​បាន​មក​តវ៉ា​នៅ​មុខ​សាលា​រាជធានី​អស់​រយៈ​ពេល ៤​ថ្ងៃ​មក​ហើយ។

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​រដ្ឋាភិបាល​បណ្ដេញ​ចេញ​ពី​លំនៅឋាន​និង​ដីធ្លី ដូច​ជា​អ្នក​ថ្មគោល អ្នក​ភូមិ​បឹងកក់ និង​បុរីកីឡា មាន​កាន់​ផ្កាឈូក ស្រែក​ទាមទារ​ឲ្យ​លោក​អភិបាល​រាជធានី​ភ្នំពេញ ចេញ​មុខ​មក​ជួប​ពួកគាត់​ដើម្បី​ដោះស្រាយ​សំណង​ដែល​នៅ​សេសសល់​ពី​ការ​បណ្ដេញ​ចេញ។

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​រដ្ឋាភិបាល​បណ្ដេញ​ចេញ​ពី​លំនៅឋាន​និង​ដីធ្លី ដូច​ជា​អ្នក​ថ្មគោល អ្នក​ភូមិ​បឹងកក់ និង​បុរីកីឡា បាន​មក​តវ៉ា​នៅ​សាលា​រាជធានី ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ធ្នូ ដើម្បី​ទាមទារ​សំណង​បន្ថែម​ពី​ការ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ផ្ទះ​សម្បែង​ដី​ធ្លី​កន្លង​មក។

ជា​ចុង​បញ្ចប់​ក្រុម​អ្នក​តវ៉ា​បាន​រំសាយ​នៅ​ម៉ោង​ប្រមាណ ១១​ថ្ងៃ បន្ទាប់​ពី​មិន​មាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។