ក្រុមប្រជាពលរដ្ឋទាំងនោះបានប្រឆាំងនឹងក្រុមហ៊ុនឈ្មោះ សិលាដាមិច ដែលបានបោះបង្គោលកំណត់ព្រំដែនដីសម្បទានសេដ្ឋកិច្ចទៅលើប្លង់ដីប្រជាពលរដ្ឋដែលក្រុមនិស្សិតស្ម័គ្រចិត្តបានវាស់វែងរួចមកហើយ។
ចំណែកឯក្រុមហ៊ុនឈ្មោះ អេនី នីន វិញ គឺបានចាប់ឈូសឆាយដីនៅតំបន់ខ្លះ ព្រមទាំងបានជីកប្រឡាយហ៊ុមព័ទ្ធយកដីមួយចំនួនរបស់ប្រជាពលរដ្ឋ។
បុរសម្នាក់ក្នុងចំណោមអ្នកតវ៉ា បានមានប្រសាសន៍ថា គាត់និងអ្នកភូមិជាច្រើនទៀតមិនសុខចិត្ត ចំពោះក្រុមហ៊ុនដីសម្បទានទាំងពីរនេះដែលរំលោភយកដីស្រែចម្ការ៖ «បិទផ្លូវប្រជាពលរដ្ឋផង មិនឱ្យប្រជាពលរដ្ឋចេញចូល ដើរហើរបានស្រួល។ ប្រជាជនទាមទារកុំឱ្យកាយប្រឡាយ កុំឱ្យបិទផ្លូវ ឱ្យបើកផ្លូវវិញ។ ទាមទារកម្មសិទ្ធិដីស្រែ ដែលយូរមកហើយ ដែលការវាស់វែង ប៉ុន្តែប្លង់មិនទាន់ចេញទេ។ ក្រុមហ៊ុនវាមិនចង់ឱ្យធ្វើថាដី ដែលវាខំឈូសឆាយ ឥឡូវប្រជាពលរដ្ឋនេះ បានហៅចៅហ្វាយស្រុកទៅផ្ទាល់»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំង២ ដើម្បីបកស្រាយការចោទប្រកាន់របស់ប្រជាពលរដ្ឋនៅឡើយទេ នៅថ្ងៃទី៣០ ខែធ្នូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
