តំណាងសហគមន៍ចំនួន ៩ នៅខេត្តព្រះសីហនុ ប្រមាណ ១៥០នាក់ ដែលមានរឿងទំនាស់ដី នឹងឡើងទៅតវ៉ានៅសាលាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ សីហា ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយទំនាស់ដីពួកគាត់ដែលមានជម្លោះរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ។
តំណាងសហគមន៍ទំនាស់ដីមួយ ក្នុងចំណោមសហគមន៍មានទំនាស់ដីទាំង៩ គឺលោក ស៊ុន សុផាត បញ្ជាក់នៅថ្ងៃទី២៤ សីហា ថា ទំនាស់ដីនៃសហគមន៍ទាំង៩ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធជាមួយក្រុមហ៊ុននានា និងអ្នកឧកញ៉ាមួយចំនួន រួមទាំងអ្នកមានអំណាចខ្លះទៀត ដែលលោកចោទថា បានរំលោភយកដីពលរដ្ឋទាំងកម្រោល។
លោក ស៊ុន សុផាត បន្ថែមថា រឿងដែលតំណាងសហគមន៍ទាំង៩ នាំគ្នាឡើងទៅជួបអាជ្ញាធរខេត្តឲ្យដោះស្រាយជម្លោះដីនៅពេលនេះ ធ្វើឡើងដោយពួកគាត់បានឮលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាចំហនៅពេលថ្មីៗ តាមបណ្ដាញព័ត៌មានជាសាធារណៈ ជំរុញឲ្យចៅហ្វាយខេត្តទាំងអស់ ចុះដោះស្រាយជម្លោះដីឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋដែលរស់នៅតាមខេត្តរបស់ខ្លួនកាន់កាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
