ប្រជាពលរដ្ឋមួយចំនួនរស់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រិះគន់អាជ្ញាធរមូលដ្ឋានថា បើកដៃឲ្យឈ្មួញបូមខ្សាច់ចាក់លុបភាគខ្លះនៃបឹងសំរោង ដើម្បីយកដីលក់។
ក្រុមប្រជាពលរដ្ឋបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ដែលអាស្រ័យផលពីបឹងធម្មជាតិនេះ នឹងមានជីវភាពកាន់តែយ៉ាប់ទៅ បើសិនណាបឹងនោះត្រូវបានឈ្មួញបំពានយកលក់អស់នោះ។
ប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកព្នៅ លោក ហេង ប៊ុន បញ្ជាក់ថា នៅព្រឹកថ្ងៃទី៤ ខែកក្កដា ក្រុមពលរដ្ឋជាច្រើននាក់បាននាំគ្នាទៅសួរនាំចៅសង្កាត់ ពីរឿងបូមខ្សាច់ចាក់បំពេញបឹងសំរោង នេះ ប៉ុន្តែចៅសង្កាត់បែរជាគេចមិនព្រមឆ្លើយតប ចំណែកឯក្រុមហ៊ុនក៏ដូចគ្នា។ លោកបញ្ជាក់ថា ពលរដ្ឋច្បាស់ជាមិនអាចនៅស្ងៀមចំពោះបញ្ហានេះទេ៖ «សាលាក្រុងគាត់ធ្លាប់ប្រាប់ថា ហ្នឹងជាបឹងធម្មជាតិជារបស់រដ្ឋ ដែលប្រជាជនអាស្រ័យផលអីហ្នឹងណា ចៅសង្កាត់ហ្នឹងពីដើមថាបើមានអ្នកបូមខ្សាច់ គាត់សុខចិត្តចុះចេញពីតំណែង»។
បឹងសំរោង មានទីតាំងស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បឹងនេះមានទំហំជាង ៣៦៣ហិកតារ ត្រូវបានការពារដោយអនុក្រឹត្យរបស់រដ្ឋាភិបាល តាំងពីឆ្នាំ២០០៨ និងដាក់ជាបឹងធម្មជាតិ សម្រាប់ឲ្យប្រជាពលរដ្ឋអាស្រ័យផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
