យុវជនទាំងនោះមកពីខេត្តបាត់ដំបង កំពត ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ក្រចេះ និងរាជធានីភ្នំពេញ។ ខេត្តក្រុងទាំងនេះជាតំបន់ដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាច្រើនកន្លែង និងកើតមានអំពើហិង្សាជាញឹកញាប់។
បញ្ហាទាំងនេះត្រូវបានយុវជនលើកឡើងក្នុងវេទិកាថ្នាក់ជាតិមួយ ស្ដីពីបញ្ហាដីធ្លី និងលំនៅឋាន ដោយផ្ដោតទៅលើប្រធានបទ បង្កើនការចូលរួមរបស់យុវជន ដើម្បីសុវត្ថិភាពដីធ្លី និងលំនៅឋាន។
វេទិកានេះរៀបចំដោយក្រុមអង្គការមិនមែនរដ្ឋាភិបាល ក្នុងគោលដៅបង្កើនការយល់ដឹងពីសិទ្ធិគ្រប់គ្រងដីធ្លី និងលំនៅឋាន និងស្វែងរកមធ្យោបាយដោះស្រាយជម្លោះ ព្រមទាំងលើកទឹកចិត្តឲ្យមានការចូលរួមពិភាក្សារវាងយុវជនជាមួយអាជ្ញាធរចំពោះបញ្ហានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
