តុលាការខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែឧសភា បានសម្រេចលើកពេលសវនាការជំនុំជម្រះក្នុងសំណុំរឿងបាញ់កម្មកររោងចក្រកៅវ៉េ (Kaoway) ៣នាក់ អោយរងរបួស ដែលមានអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ជាជនសង្ស័យ ដោយសំអាងថា អវត្តមានមេធាវីការពារជនជាប់ចោទ។
ប្រជាពលរដ្ឋមួយចំនួនបានរៀបអាពាហ៍ពិពាហ៍ហើយ ប៉ុន្តែមិនទាន់បានចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅឡើយ។ មិនតែប៉ុណ្ណោះ មានប្រជាពលរដ្ឋខ្លះមានការយល់ច្រឡំថា លិខិតសុំច្បាប់រៀបអាពាហ៍ពិពាហ៍ និងលិខិតចុះបញ្ជីអាពាហ៍ពិពាហ៍ គឺដូចគ្នា។
សកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ នៅមណ្ឌលអប់រំកែប្រែទី២ ឬហៅកាត់ថា (ម២) ត្រូវបានមន្ត្រីពន្ធនាគារផ្លាស់ប្ដូរឲ្យទៅជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ ប៉េស៊ី (PJ) កាលពីថ្ងៃទី១០ ខែឧសភា។
អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ បានប្ដឹងនាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទៅអង្គភាពប្រឆាំងអំពើពុករលួយពីបទបណ្តោយឲ្យពលរដ្ឋ ២៤១នាក់ ចូលកាប់បំផ្លាញព្រៃតំបន់អភិរក្សដែនជម្រកសត្វនៅទីនោះ។