តុលាការ​ផ្ដន្ទាទោស​សកម្មជន​និង​មន្ត្រី​បក្ស​សង្គ្រោះជាតិ​១១​នាក់​ពី​៧​-​២០​ឆ្នាំ

ដោយ ម៉ម មុនីរតន៍
2015-07-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា (ឆ្វេង) និង​សកម្មជន​ដទៃ​ទៀត ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​តាម​រថយន្ត​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៥។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា (ឆ្វេង) និង​សកម្មជន​ដទៃ​ទៀត ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​តាម​រថយន្ត​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៥។
RFA/Morm Moniroth

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​សកម្មជន និង​មន្ត្រី​គណបក្ស​សង្រ្គោះជាតិ​ ១១នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចន្លោះ​ពី ៧ឆ្នាំ ទៅ ២០ឆ្នាំ ពី​បទ​ចោទ​ដឹកនាំ​​ធ្វើ​កុប្បកម្ម​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​លើ​ស្ពាននាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។

សកម្មជន​ទាំង ​១១​នាក់​នោះ មាន លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធិ លោក អាន បឋម និង​មួយ​ចំនួន​ទៀត។

តុលាការ​បាន​ប្រកាស​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ បន្ទាប់​ពី​ប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃ​ទី២១ កក្កដា ​នេះ ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​។

កាល​ពី​ព្រឹក​នេះ មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ ១០​នាក់ ក្នុង​ចំណោម ១១​នាក់ ធ្វើ​ពហិការ​មិន​ចូលរួម​សវនាការ​នា​សាលាដំបូង​រាជធានី​ភ្នំពេញ។

ក្រុម​មេធាវី​អះអាង​ថា ពួកគេ​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​ចូល​រួម​ក្នុង​សវនាការ ហើយ​ការ​ដែល​ចូល​រួម​ក្នុង​សវនាការ​រាល់​ថ្ងៃ​ជាប់ៗ​គ្នា អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគេ ដូច្នេះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ក្ដី​ទាំង​មូល។

សូម​​ស្ដាប់​លោក ម៉ម មុនីរតន៍ រាយការណ៍​ព័ត៌មាន​ពិស្ដារ​៖

ចុច​ដើម្បី​ស្ដាប់​វេទិកា​អ្នក​ស្ដាប់​ពិភាក្សា​អំពី «របត់​នយោបាយ និង​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ឡើង​វិញ»

លីកាដូ ថ្កោលទោស​សេចក្ដី​សម្រេច​របស់​តុលាការ​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់

សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) នៅ​ថ្ងៃ​ទី​២១ កក្កដា នេះ ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​សេចក្ដី​សម្រេច​របស់​តុលាការ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ អង្គការ​លីកាដូ អំពាវនាវ​កុំ​ឲ្យ​មាន​ការ​យក​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​នយោបាយ និង​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ទាំង ១១​នាក់​នោះ​វិញ ដោយសារ​មាន​ភាព​មិន​ប្រក្រតី​ជុំវិញ​ដំណើរ​ការ​កាត់​ក្ដី និង​អង្គ​ហេតុ​នៃ​សំណុំ​រឿង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (31)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

លក់ខ្លួន លក់ជាតិឲ្យសត្រូវ ទីបញ្ចប់ក៏គ្មានអំណាចអញដែរ អញក៏សូន្យ៕

Jul 23, 2015 01:22 AM

អ្នក​អាន​អនាមិក

ខ្មែរភ្លើល្ងង់ខ្លៅមិនយល់ពីអំពើក្បត់ជាតិឬធ្វើតែភ្លើ បង្កតែសកម្មភាពបំផ្លាញជាតិ(ប្រជាជន ទឹកដី សម្បត្តិជាតិ)។

Jul 22, 2015 08:44 AM

ភវរ័្មន

ពី បាវិត

ថ្ងៃ​នេះ​ទី​២២កក្កដាឆ្នាំ​២០១៥​ជា​គម្រប់​ខួប​១​ឆ្នាំ​នៃកិច្ចព្រម​ព្រៀង​បញ្ចប់
វិបត្តិ​នយោបាយរបស់​គណបក្ស​ទាំង២​! ដើម្បី​រំឭក​ខួប​១ឆ្នាំ​នៃ​កិច្ច​
ព្រម​​​ព្រៀងបញ្ចប់​វិបត្តិ​នយោ​បាយនេះ​ តុលាការ​​​បក្ខជននៃ​​​សមាជិក
បក្ស​ប្រជាជន​​បដិវត្តន៍​បាន​ចាប់​សកម្ម​ជន​បក្ស​សង្រ្គោះ​ជាតិ​និង​អ្នក​​
នយោបាយ​ខ្មែរ១១នាក់​​ដាក់​គុករយៈពេល​ពី​៧ឆ្នាំទៅ​២០​ឆ្នាំ ហើយ​
ក៏​ជាអំណោយ​ដ៏​អយុត្តិធម៌​ឃោរ​ឃៅជួរជាតិ​ដែល​តុលាការ​បក្ខ​ជន
ជូន​ប្រជាជន​ខ្មែរ​ជា​ប្រវត្តិសាស្រ្ដ​! ថែមពីលើ​នេះ​តុលាការ​បក្ខ​ជន
យើង​ក៏​បានជាន់​ឈ្លី វប្បធម៌​សន្ទនា​ដែល​លោកសមរង្ស៊ី​ខិតខំ​​ផ្សាំ​បណ្ដុះ​​ឲ្យ​បាន​លូត​លាស់​ចម្រើនក្នុង​សង្គម​ខ្មែរ​​ត្រូវអស់​ន័យ​ត្រឹម​​​ថ្ងែ
ផងនេះដែរ!​​បក្សកាន់​អំណាចគឺ​កាន់​អាវុធ​និង​ដំបង​​តុលាការបក្ខ​ជន
ដូច្នេះ​បក្សមិនខ្វល់​ពី​វិបត្តិ​នយោបាយឡើង​កម្ដៅ​ ស្លាប់ប្រជាជន​ខ្មែរ
ហិនហោច​ប្រទេស​ខ្មែរ​​ បក្ស​​មិន​ខ្វល់.​.​.
ខ្ញុំ​ឈឺ​ចិត្ត​ពេក​សរសេរ​បាន​តែប៉ុណ្នឹង!

Jul 22, 2015 05:36 AM

អ្នក​អាន​អនាមិក

វាជាល្បែងនយោបាយរបស់លោកហ៊ុន សែន!!!ចាប់ខ្មែរដាក់គុកមិនឲ្យមានកាតតវ៉ាពីបញ្ហាព្រំដែន!

Jul 22, 2015 03:11 AM

អ្នក​អាន​អនាមិក

All Khmer people are you waking up or not ? The choice is your.Do you want your country like Kampuchea Krom ? Did you see a current situation in your country or not ?It is time to get up,do not wait too long otherwise I do not know and do not blame anyone.

Jul 22, 2015 02:38 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល