ឧបការី​រង​ក្រសួង​ការ​បរទេស​អាមេរិក​ទទូច​កម្ពុជា​ពន្យារ​ពេល​អនុម័ត​ច្បាប់​សមាគម​អង្គការ

ដោយ សិរីមុនី
2015-06-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ឧបការី​រង​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ លោក ស្កត់ បឺសប៊ី (Scott Busby) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៥។
ឧបការី​រង​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ លោក ស្កត់ បឺសប៊ី (Scott Busby) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Sireymuny

ឧបការី​រង​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ លោក ស្កត់ បឺសប៊ី (Scott Busby) ទទូច​ទៅ​រដ្ឋាភិបាល​កម្ពុជា ពន្យារ​ពេល​ក្នុង​ការ​បញ្ជូន និង​ពិនិត្យ​ឡើង​វិញ​នូវ​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​នឹង​បញ្ជូន​ទៅ​កាន់​រដ្ឋសភា​ដើម្បី​អនុម័ត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ នឹង​បញ្ជូន​ទៅ​សភា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ លោក ហ៊ុន សែន បន្ត​ថា ការ​ពិគ្រោះ​យោបល់​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ច្រើន​ពេក​ហើយ និង​គ្មាន​អ្វី​ថ្មី​នោះ​ទេ។

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព និង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ទូរគមនាគមន៍ និង​អ៊ីនធឺណិត ដែល​កំពុង​ពិចារណា​ដោយ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ផ្ទាំង​ស៊ីប​របស់​ឧបការី​រង​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ស្កត់ បឺសប៊ី ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២ មិថុនា ឧបការី​រង​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ស្កត់ បឺសប៊ី លើក​ឡើង​ថា កម្ពុជា អាច​បង្កើត​ច្បាប់​ស្ដីពី​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន ប៉ុន្តែ​ត្រូវ​តែ​បើក​វេទិកា​សាធារណៈ​ផ្តល់​ឱកាស​ដល់​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​គ្រប់​រូប ដើម្បី​អាច​លើក​ឡើង​នូវ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​នេះ ដែល​មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា មាន​លក្ខណៈ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ៖ «អង្គការ​សង្គម​ស៊ីវិល បាន​លើក​កម្ពស់​មុខ​មាត់​ប្រទេស​កម្ពុជា ក្នុង​សកលលោក កសាង​មូលដ្ឋាន​រឹងមាំ​សម្រាប់​សេដ្ឋកិច្ច ហើយ​គាំទ្រ​ការ​អភិវឌ្ឍ​ដោយ​សន្តិភាព និង​តាម​លទ្ធិប្រជាធិបតេយ្យ​ដែល​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​ទាំងអស់។ អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ មាន​ប្រសិទ្ធភាព និង​មាន​តម្លាភាព​ដែល​សុទ្ធតែ​ជា​ធាតុ​ផ្សំ​យ៉ាង​សំខាន់​នៃ​សង្គម​មួយ​ដែល​រឹងមាំ​ល្អ។ ខ្ញុំ​មាន​កង្វល់​មួយ​ចំនួន​ទាក់ទង​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ​សង្គម​ស៊ីវិល (NGO) ហើយ​មិន​ប្រាកដ​ថា​ច្បាប់​នេះ​ល្អ​សម្រាប់​កម្ពុជា នោះ​ទេ»

លោក​បន្ត​ថា បើ​ច្បាប់​ស្ដីពី​សមាគម​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ ពិត​ជា​ផ្តល់​ប្រយោជន៍ និង​បង្កើន​ភាព​ងាយ​ស្រួល​ដល់​អង្គការ​សង្គម​ស៊ីវិល​មែន​នោះ រដ្ឋាភិបាល​មិន​គួរ​ខ្លាច​ពាក្យ​ថា វេទិកា​ពិភាក្សា​ជា​សាធារណៈ​នោះ​ទេ។ លោក​បន្ត​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​នូវ​ច្បាប់​ទាំងឡាយ​ណា​ដែល​ពិត​ជា​បម្រើ​ប្រយោជន៍ និង​បង្កើត​ភាព​ងាយ​ស្រួល​ជូន​ប្រជាជន។ ក្នុង​កិច្ច​សហប្រតិបត្តិការ​ដ៏​យូរ​មក​ហើយ​នោះ សហរដ្ឋ​អាមេរិក មិន​ដែល​បដិសេធ​យន្តការ​ដែល​នាំ​ឲ្យ​ប្រទេស​កម្ពុជា រីក​ចម្រើន​នោះ​ទេ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ជាតិ​៤១ នៅ​ខេត្ត​កំពង់ស្ពឺ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ច្បាប់​ស្ដីពី​សមាគម​អង្គការ​មិន​មែន​រដ្ឋាភិបាល នឹង​ជួយ​សម្រួល​ការងារ និង​ការពារ​ដល់​អង្គការ​ស៊ីវិល​ក្នុង​ស្រុក និង​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ការ​បោក​បញ្ឆោត​នៃ​អង្គការ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន៖ «ប្រទេស​ដទៃ​មាន​ច្បាប់ ហេតុ​អ្វី​ប្រទេស​កម្ពុជា គេ​ទំនាស់​នឹង​ច្បាប់។ ប៉ុន្តែ​គ្រាន់​តែ​ឃើញ​សកម្មភាព​បែប​នេះ វា​កាន់​តែ​បង្ហាញ​ពី​ភាព​ចាំបាច់​នៃ​ការ​ធ្វើ​ច្បាប់​គ្រប់គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សមាគម ព្រោះ​អង្គការ​មិន​មែន​រដ្ឋាភិបាល​រាប់​រយ យក​លុយ​ទៅ​ឲ្យ​ប្រជាជន​ខ្ចី ឥឡូវ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទៀត ទៅ​ខ្ចី​លុយ​ពី​ប្រជាជន​វិញ ហើយ​បើ​ថ្ងៃ​ក្រោយ​មាន​ភេរវកម្ម​កើត​ឡើង​ដោយ​អង្គការ​ណា​មួយ តើ​នរណា​ទទួល​ខុស​ត្រូវ?»

លោក​បន្ត​ថា កុំ​យក​វប្បធម៌​សន្ទនា​មក​ដោះស្រាយ​រឿង​អង្គការ​សង្គម​ស៊ីវិល។ ការ​ពិភាក្សា​គ្នា​ជុំវិញ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ច្រើន​ណាស់​ពេក​ហើយ និង​គ្មាន​អ្វី​គួរ​យក​មក​ដាក់​លើ​តុ​ដើម្បី​ជជែក​គ្នា​ត​ទៀត​នោះ​ទេ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព លើក​ឡើង​ថា បើ​សិន​ច្បាប់​ស្ដីពី​សមាគម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដូច​មាត់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មែន​នោះ ចុះ​ហេតុ​អី​ប្រញាប់​បញ្ជូន​ទៅ​កាន់​សភា​ម្ល៉េះ។ អ្នកស្រី​បន្ត​ថា ការ​បង្កើត​ច្បាប់​នេះ គឺ​ដើម្បី​រឹតត្បិត​ចំពោះ​អង្គការ​តស៊ូ​មតិ​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៖ «វា​មិន​គួរ​ធ្វើ​ឡើយ​ក្នុង​ភាព​សម្ងាត់ ហើយ​មិន​គួរ​ធ្វើ​ឡើង​ក្នុង​ភាព​ប្រញាប់ប្រញាល់ និង​មិន​មាន​ការ​ពិគ្រោះ​យោបល់​នោះ​ទេ»

អ្នកស្រី​និយាយ​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ពិចារណា​នូវ​សំណើ​របស់​ឧបការី​រង​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ស្កត់ បឺសប៊ី ជុំវិញ​ការ​ពន្យារ​ពេល​ក្នុង​ការ​បញ្ជូន និង​ពិនិត្យ​ឡើង​វិញ​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទៅ​កាន់​សភា និង​ត្រូវ​បង្កើត​វេទិកា​សាធារណៈ​មុន​នឹង​ចេញ​ច្បាប់​នេះ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សង្កត់​ធ្ងន់​ថា ដើម្បី​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម​អង្គការ​មិន​មែន​រដ្ឋាភិបាល​មាន​តម្លាភាព​មែន​នោះ រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវ​តែ​បង្កើត​វេទិកា​សាធារណៈ​ដោយ​មាន​ការ​ចូលរួម​ពី​ប្រជាជន អង្គការ​សង្គម​ស៊ីវិល និង​សហជីព។ បើ​ពុំ​នោះ​ទេ ការ​ចេញ​ច្បាប់​នេះ គឺ​ដើម្បី​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​បង្កើន​ឥទ្ធិពល​គណបក្ស​ឈ្នះ​ឆ្នោត​តែ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ស្តាប់ទៅទំនងជាអ្នកចេះដឹង ដោយមិនបានក្តាប់ដៃចង្អុលមុខទេ​ ជា​ការ​ពិតអ្នកចេះគេមិន ខាំមាត់ ញិញធ្មេញ ដំឡើងសសៃកនោះទេ គិតទៅអាណិតក្មេងៗខ្មែរ គេធ្វើខុសៗពីអ្វីដែល គេប្រឹងសំដែង​ដោយ​ស្មានថា អាកប្បកិរិយារបស់អ្នកដឹកនាំកំពូលខ្លួន ជាគំរូដ៏ឆ្នើម​ក្នុង​លោក។

Jun 02, 2015 09:37 PM

រស្មីបណ្ណល័យ ច័ន្ទឆាយា

ពី New York,NY

រដ្ឋាភិបាល ហ៊ុន សែន បង្កើតច្បាប់មកនេះ ហើយទាំងបង្ខំទៀត គឺគ្រាន់តែចេញច្បាប់ការពារបក្សពូកខ្លួនតែប៉ុណ្ណោះ មិនមែនការពារប្រទេសជាតិ ឬប្រជាពលរដ្ឋឡើយ ដើម្បីកុំឲ្យគេចេរច្រើនពេក មនុស្សខូចតែងតែបិតបាំងគំនឹតអាក្រក់របស់ខ្លួន វាគ្មានចែងច្បាបណាដែលមិនឲ្យគ្រប់មច្ឋាននាៗដឹងលឺនោះទេ បង្កើតច្បាប់ស្ងាតៗដើម្បីចាប់នឹងចោទថាគេមិនគោរពច្បាប់ តែរដ្ឋាភិបាលចែងច្បាប់មិនឲ្យអង្ករ នឹងពលរដ្ឋដឹងទៅវិញ សូមសួរទៅហ៊ុន សែន ថាតើច្បាប់នេះបង្កើតឡើងគ្រានតែទុកចាប់អ្នកចេះដឹង?​ ចុះគ្រុមបក្សពូក ហើយអ្នកក្បតជាតិរបស់ CPP នោះវីញគឹតយ៉ាងណា? ដូចជាកាត់ដីឲ្យយួន កាប់ព្រៃឈើបានចំណេញទុកជាប្រយោជន៍បកក្ស ប្រទេសជាតិកម្ពុជា គឺជារបស់ខ្មែរទួទៅ

Jun 02, 2015 08:52 PM

អ្នក​អាន​អនាមិក

កលល្បិច ជនផ្តាច់ការ កញ្ចាស់ ហ៊ុន សែន ចង់បំបិទមាត់ អ្នករិះគន់ មន្ត្រីពុករលួយ !

Jun 02, 2015 10:51 AM

អ្នក​អាន​អនាមិក

ការបង្កើតសមាគមន អង្កការ សហជីព ដើម្បីបំរើនិងជួយរាស្តគឺល្អ តែស្រុកយើងគឺជាមុខរបរយ៉ាងកាក់កបទៅវិញ ដើម្បីកេងប្រវញ្ចរាស្ត ដែលមានចំណូលខ្ពស់ បង្កភាពចលាចលសង្គម អសន្តិសុខជាតិ បំរើនយោបាយបរទេស បំផ្លាញជាតិងង

Jun 02, 2015 10:36 AM

គេហទំព័រ​ទាំងមូល