តុលាការ​បដិសេធ​សំណើ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ​របស់​លោក គឹម សុខ

ដោយ ម៉ម មុនីរតន៍
2017-02-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក គឹម សុខ អ្នក​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ​ពេល​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Morm Moniroth
លោក គឹម សុខ អ្នក​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ​ពេល​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth

លោក គឹម សុខ បាន​ដាក់​លិខិត​សុំ​ពន្យារពេល​ចូល​ឆ្លើយ​បំភ្លឺ​មុន​មួយ​ថ្ងៃ​នៃ​ដីកា​កោះ​ឲ្យ​បង្ហាញ​ខ្លួន នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ នៅ​តុលាការ​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​សំណើ​របស់​អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ ដែល​រង​ការ​ប្ដឹង​ពី​លោក ហ៊ុន សែន ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ ច្រាន​ចោល​ភ្លាមៗ ក្រោយ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សៀង សុខ ដែល​ទទួល​បន្ទុក​ក្នុង​រឿង​ក្ដីក្ដាំ​ដែល​ប្ដឹង​ដោយ​លោក ហ៊ុន សែន នេះ មិន​បង្អង់​យូរ បាន​បដិសេធ​ការ​ស្នើ​សុំ​របស់​លោក គឹម សុខ ដោយ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ច្រានចោល​នេះ​ទេ។

ឆ្លើយ​តប​នឹង​សំណួរ​របស់​ក្រុម​កាសែត តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) លោក លី សុផាណា អ្នក​នាំ​ពាក្យ​អយ្យការ​តុលាការ​ក្រុង​ភ្នំពេញ បញ្ជាក់​ថា ព្រះរាជអាជ្ញា​រង​លោក សៀង សុខ សម្រេច​មិន​ទទួល​យក​ការ​ស្នើ​សុំ​របស់​លោក គឹម សុខ នេះ​ឡើយ។ បើ​ទោះ​ជា​បែប​ណា អ្នក​នាំ​ពាក្យ​រូប​នេះ ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ជំទាស់​ទៅ​នឹង​ការ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នេះ ថា​អាច​មាន​ជាប់​ទាក់ទិន​រឿង​អ្វី​នោះ​ទេ។ បើ​តាម​ដីកា​កោះ គឺ​តំណាង​អយ្យការ​លោក សៀង សុខ បាន​បង្គាប់​ឲ្យ​លោក គឹម សុខ ត្រូវ​ចូល​ខ្លួន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ លោក សៀង សុខ តំណាង​អយ្យការ​បាន​ចេញ​ដីកា​កោះ ឲ្យ​លោក គឹម សុខ ចូល​ខ្លួន​បំភ្លឺ​តប​ទៅ​នឹង​បណ្ដឹង​លោក ហ៊ុន សែន។ លោក គី តិច ដែល​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​នាយករដ្ឋមន្ត្រី បាន​ប្ដឹង​លោក គឹម សុខ ដោយ​សំអាង​ថា លោក គឹម សុខ បាន​ចោទ​ថា បក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​បញ្ជា​ឲ្យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​លោក គឹម សុខ លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ។ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​ដែរ លោក ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៥០​ម៉ឺន​ដុល្លារ។

លោក គឹម សុខ ដែល​រង​ការ​ប្ដឹងផ្ដល់​ពី​លោក ហ៊ុន សែន លើក​ឡើង​ថា មូលហេតុ​នៃ​សំណើ​សុំ​ពន្យារ​ពេល គឺ​ដោយសារ​លោក​រក​មេធាវី​តតាំង​តាម​ផ្លូវ​ច្បាប់​មិន​ទាន់​បាន។ ម្យ៉ាង​ទៀត ដីកា​កោះ​របស់​លោក សៀង សុខ នេះ បង្គាប់​ដោយ​ប្រញាប់​ពេក ដែល​មិន​អាច​ទុក​ពេល​ឲ្យ​លោក​រក​មេធាវី​បាន​ទាន់​ពេល។ ជាង​នេះ​ទៀត មេធាវី​ដែល​លោក​ពឹង​ពាក់​សុទ្ធ​តែ​ខ្លាច​ញញើត​មិន​ហ៊ាន​ទទួល​យក​រឿង​ក្ដី​នេះ។ លោក​បន្ត​ថា «មាន​ហេតុផល​ពីរ។ ហេតុផល​ទី​១ មិន​ហ៊ាន​ទទួល​ហ្នឹង​មែន​ហើយ។ ពិចារណា និង​បារម្ភ​អំពី​រឿង​ក្តី​របស់​ខ្ញុំ​ហ្នឹង​វា​ចំ​ពេក។ សម្រេច​នាយក​រដ្ឋមន្ត្រី​គាត់​បញ្ជា​ឲ្យ​ប្ដឹង​តែ​ម្ដង ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹងៗ។ ខ្ញុំ​ជា​ពលរដ្ឋ​សាមញ្ញ​ធម្មតា ឥត​មាន​តួនាទី​អី​សោះ។ នេះ​ហើយ​ជា​ចំណុច​ទី​១។ ចំណុច​ទី​២ រឿង​ថវិកា​សម្រាប់​ជួល​មេធាវី ហើយ​ព្យាយាម​រក​មេធាវី​ការពារ​ក្តី​ដោយ​សេវា​ឥត​គិត​ថ្លៃ មិន​ទាន់​បាន។ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​កំពុង​រក​ថវិកា​មួយ​ចំនួន ដើម្បី​លើក​ទឹក​ចិត្ត​លោក​មេធាវី​ឲ្យ​ជួយ​ការពារ​ក្ដី​ខ្ញុំ»

លោក គឹម សុខ បញ្ជាក់​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ថា ស្រប​ពេល​កម្លាំង​ស៊ីវិល​ជា​ច្រើន​តាម​ដាន​លោក​រាល់​ថ្ងៃ។ ទន្ទឹម​នឹង​នេះ មាន​អ្នក​ផ្ដល់​យោបល់​ឲ្យ​លោក​ទាក់ទង​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​នេះ​ដែរ។

ក្នុង​ពេល​នៃ​ការ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​របស់​លោក គឹម សុខ នេះ​ដែរ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោក ហ៊ុន សែន បាន​យក​បណ្ដឹង​មួយ​ថ្មី​ទៀត ប្ដឹង​អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ​រូប​នេះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ។ បណ្ដឹង​ដាច់​ដោយ​ឡែក​មួយ​​ទៀត​នេះ ត្រូវ​បាន​លោក គី តិច បញ្ជាក់​ថា លោក​ប្ដឹង​ពី​បទ​ថា លោក គឹម សុខ បរិហារកេរ្តិ៍​រដ្ឋាភិបាល ថា​បាន​រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ការ​សម្លាប់​មនុស្ស។

ថ្លែង​ក្រោយ​ចេញ​ពី​តុលាការ​វិញ លោក គី តិច ប្រាប់​អ្នក​កាសែត​ថា បណ្ដឹង​ទី​២​នេះ គឺ​លោក ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ១០​លាន​រៀល។ លោក​បន្ត​ថា ប្រសិន​បើ​លោក គឹម សុខ ពុំ​មាន​លទ្ធភាព​បង់​សង​ទេ តុលាការ​នឹង​ប្រើប្រាស់​វិធានការ​តាម​ផ្លូវ​ច្បាប់។ លោក​បន្ត​ថា «មិន​អាច​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ហើយ គាត់​ចេះ​តែ​គេច​ខ្លួន​រួច​ដោយសារ​តែ​មូលហេតុ​ឥត​មាន​អី​សង។ តែ​ឥត​មាន​អី​សង អា​ហ្នឹង​គេ​មាន​នីតិវិធី​គេ គេ​អាច​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បង្ខំ​លើ​រូបកាយ​ទាមទារ​សំណង»

ពាក់ព័ន្ធ​នឹង​ចំណាត់ការ​ដ៏​ឆាប់​រហ័ស​របស់​តំណាង​អយ្យការ​លោក សៀង សុខ ដូច្នេះ ត្រូវ​បាន​អ្នក​ច្បាប់​ចាត់​ទុក​ថា នេះ​អាច​ជា​ចេតនា​ចង់​ចាប់​បង្ខំ​​ឲ្យ​ជន​ត្រូវ​ចោទ គ្មាន​ឱកាស​​ពឹងពាក់​មេធាវី ដើម្បី​ដោះ​បន្ទុក​នៅ​ក្នុង​តុលាការ ហើយ​ដែល​អាច​នឹង​ងាយ​​ឈាន​ទៅ​ដល់​ការ​ចោទ​ប្រកាន់​តែម្តង។

លោក ជូង ជូងី ដែល​តែង​ការពារ​ក្ដី​ឲ្យ​បក្ស​ប្រឆាំង​យល់​ឃើញ​ថា ការ​មិន​ទុក​ពេល​ឲ្យ​ចុង​ចម្លើយ​មាន​លទ្ធភាព​ស្វែង​រក​មេធាវី ដើម្បី​តតាំង​នៅ​ក្នុង​តុលាការ វា​ជា​ការ​រំលោភ​សិទ្ធិ​ជន​ត្រូវ​ចោទ ដែល​មាន​កំណត់​ដោយ​ច្បាប់។ លោក​បន្ត​ថា «ជាទូទៅ កាលណា​សំណើ​សុំ​ដើម្បី​រក​មេធាវី​ការពារ​សិទ្ធិ​តាម​ច្បាប់​អ៊ីចឹង គួរ​តែ​អនុញ្ញាត។ ម្យ៉ាង​ទៀត​ខ្ញុំ​ចាប់​អារម្មណ៍​ថា រយៈពេល​នៃ​ការ​កោះ​ហៅ​មាន​រយៈពេល​ខ្លី​ពេក។ សំណុំ​រឿង​ចុះ​ថ្ងៃ​ទី​១៣ ហើយ​កោះ​ហៅ​គាត់​ថ្ងៃ​ទី​១៧»

លោក គឹម សុខ បញ្ជាក់​ជំហរ​ថា លោក​នឹង​នៅ​តែ​វិភាគ​ពី​ព្រឹត្តិការណ៍​សង្គម ប្រសិន​បើ​លោក​នៅ​មាន​ឱកាស។ បន្ថែម​ពី​លើ​នេះ អ្នក​វិភាគ​សង្គម និង​នយោបាយ​រូប​នេះ ស្នើ​សុំ​តែ​ម្យ៉ាង គឺ​ស្នើ​ឲ្យ​លោក ហ៊ុន សែន កុំ​ទៅ​ឆាឆៅ ឬ​អុកឡុក​ក្រុម​គ្រួសារ​របស់​លោក​ដែល​មិន​ដឹង​រឿង​អ្វី​ទាល់​តែ​សោះ ជុំវិញ​រឿង​ក្តី​ដ៏​ចម្រូងចម្រាស​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (7)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Only me as Dictator for life

The jungle man who raised from ashes and wants to rule the civilized world,and jungle man who rule by his own mouth or iron grip...if this jungle man get upset to someone or talk bad about him or his family,and then he ordered kangaroo court of injustice system to arrest someone quickly .It's up on his feeling"x.khmerouge murderer",and he seems doesn't care what's the hell national constitution say...or whatever the heck mean or against he order would be destroy immediately,and i'm the dictator in eastern zone of hell...and no one else can take my world from me....and i gotten everything in my hand with no body else above me...when i was dead is no anybody else die with me"only me D-I-C-T-A-T-O-R"and remember me forever.

Feb 18, 2017 11:46 AM

អ្នក​អាន​អនាមិក


ទោះបីជាមានមេធាវីឬក៍គ្មាន របបតិរច្ឆានប្រើអំពើហិង្សាជានិច្ចព្រោះនេះជាទំនៀមទំលាប់របស់ពួកគេ។ លោក គិម សុខ គ្មានកំហុសអ្វីទាំងអស់ តាមការពិតទៅ លោក គិម សុខ ជាបុរសក្លាហានទៅវិញទេព្រោះលោកនិយាយការពិត បុរសខ្លាំងមិនហ៊ានទទួលការពិត តើខ្លាំងកន្លែងណា? ដើរតែចាប់ខ្មែរស្លូតត្រង់ដាក់គុកមិនមែនជាមនុស្សខ្លាំងទេ តែជាមនុស្សកំសាក។

Feb 16, 2017 08:39 PM

អ្នក​អាន​អនាមិក

មនុស្សមួយចំនួននៅតែល្ងង់ គ្មានមនសិកា និងជាអណ្តើក!!!

Feb 16, 2017 07:50 PM

ហានិភ័យ

ពី តាកែវ

មើលឃើញដូចជានៅលើគោកលើគាំងពេកតែម្តង ទី១ ឃើញតុលាការខ្លាចអំណាចដើមចោទខ្លាំងណាស់ ប្រញ៉ាប់ប្រញ៉ាល់កោះហៅចុងចោទភ្លាមៗគ្មានបង្អង់ ទី២ ដាក់រយៈពេលយ៉ាងខ្លី បង្គាប់ចុងចោទចូលមកបំភ្លឺ ទី៣ បដិសេធដោយគ្មានយោគយល់ក្នុងការសុំពន្យាពេល ប្រៀបបាននិងតុលាការ កំពុងរួមសហការរគ្នាដោយទុច្ចរិតជាមួយដើមចោទដើម្បីធ្វើបាបចុងចោទ។
សុបសេចក្តីមក នេះបានចំជាតុលាការឯករាជ្យមែន សូមសរសើរដោយរិះគន់នូវចំណាត់ការនេះ អញ្ចឹងហើយបានជាស្តេចប្តឹង ប្តឹងមិនចេះចាញ់។នៅចាំមើលទៀត រឿងស៊ំុគ្រលំគ្នាជួយលាក់មិនហ៊ានបញ្ចេញអង្គចងចាំ។

Feb 16, 2017 07:47 PM

KONE KHMER

ពី PHNOM PENH

THE JUDGES IN CAMBODIA ARE THE POPPETS OF HUN SEN. THOSE JUDGES HAVE NO BRAIN.

Feb 16, 2017 12:42 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល