តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ច្រាន​ចោល​ការ​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ

ដោយ ប្រាជ្ញ ចេវ
2016-05-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
(ពី​ឆ្វេង) លោក ម៉ៅ ហឿន លោក ចាយ សារិទ្ធ (ក្នុង​សំលៀកបំពាក់​ពណ៌​ទឹកក្រូច) ជន​ជាប់ចោទ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​នាំ​ខ្លួន​មក​ស្ដាប់​សាលក្រម នៅ​​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA
(ពី​ឆ្វេង) លោក ម៉ៅ ហឿន លោក ចាយ សារិទ្ធ (ក្នុង​សំលៀកបំពាក់​ពណ៌​ទឹកក្រូច) ជន​ជាប់ចោទ​វាយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ពេល​នាំ​ខ្លួន​មក​ស្ដាប់​សាលក្រម នៅ​​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA
RFA

តំណាងរាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​ក្រុម​អង្គរក្ស លោក ហ៊ុន សែន វាយ​ឲ្យ​រង​បួស​កាលពី​ចុង​ឆ្នាំ​២០១៥ នឹង​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ប្រឆាំង​ទាស់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ​ ៣​នាក់ ឲ្យ​ជាប់ពន្ធនាគារ​ ៤​ឆ្នាំ តែ​អនុវត្ត​ទោស ១​ឆ្នាំ។

សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​អង្គរក្ស​ទាំង​បី​នាក់​របស់​លោក ហ៊ុន សែន ប្រមាណ​តែ ​៨​ខែ​ទៀត អាច​នៅ​ក្រៅ​ឃុំ ខណៈ​ពួកគេ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦​ បន្ទាប់​ពី​បាន​ចូលខ្លួន​សារភាព​។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហេង សុខណាង ចោទ​ប្រកាន់​​លើ​បុរស​ទាំង​៣ ថា ​បាន​ប្រព្រឹត្ត​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​លើ​តំណាងរាស្ត្រ គង់ សភា និង​លោក ញ៉យ ចំរើន។ ប៉ុន្តែ លោក​ចៅក្រម​មិនបាន​ចោទប្រកាន់​លើ​បទ​ធ្វើ​ឲ្យ​ខូចខាត​មាន​ស្ថាន​ទម្ងន់​ទោស​ទេ ដោយ​សំអាងថា​ គ្មាន​ការ​បញ្ជាក់​ណាមួយ​ថា ជនជាប់ចោទ​ទាំង​បី​រូប គឺ​​លោក ចាយ សារិទ្ធ លោក ម៉ៅ ហឿន និង​លោក សុត វណ្ណនី ធ្វើ​ឲ្យ​ខូចខាត​រថយន្ត​របស់​តំណាងរាស្ត្រ។

នៅ​ក្នុង​បន្ទប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​ឧសភា ពុំ​មាន​វត្តមាន​តំណាងរាស្ត្រ​ដែល​ជា​ជនរងគ្រោះ​ទាំងពីរ​រូប​ទេ ខណៈ​ជនជាប់ចោទ​ទាំង​បី​រូប​ឈ​ស្ដាប់​ការប្រកាស​របស់​តុលាការ​ដោយ​ទឹកមុខ​ធម្មតា​។ ចំណែក​សាច់ញាតិ​របស់​អ្នក​ទាំង​បី​រូប ក៏​មិនបាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​នៅ​ចៅក្រម​ប្រកាស​ផ្ដន្ទាទោស​ឲ្យ​ជាប់គុក ​៤​ឆ្នាំ និង​តម្រូវ​ជនជាប់ចោទ​ទាំង​បី​នាក់​បង់​ប្រាក់​ចំនួន ​៨០​លាន​រៀន ទៅ​តំណាងរាស្ត្រ​ទាំង​ពីររូប ព្រមទាំង​ឲ្យ​ពួកគេ​ម្នាក់ៗ​បង់​ប្រាប់​ចំនួន ​៦​លាន​រៀល​ជួន​រដ្ឋ​។​

ក្រោយ​ការប្រកាស​សាល​ក្រុម អង្គរក្ស​របស់​លោក ហ៊ុន សែន ទាំង​បី​រូប មិន​បាន​ឆ្លើយតប​នឹង​សំណួរ​របស់​ក្រុម​អ្នកសារព័ត៌មាន​ទេ​។ ប៉ុន្តែ ក្នុងចំណោម​សាច់ញាតិ​អ្នក​ទាំងនោះ ម្ដាយ​របស់​លោក សុត វណ្ណនី គឺ​លោកស្រី សុខ យី អាយុ ​៨០​ឆ្នាំ ដែល​ចូល​រួម​ស្ដាប់​សាលក្រម​ដែរ​នោះ​ថា លោកស្រី​មិន​ជំទាស់​ការសម្រេច​របស់​តុលាការ​ទេ៖ «អត់​អី​ទេ ខ្ញុំ​អត់​មាន​ថា​អី​ទេ ស្រេច​តែ​គេ (តុលាការ) ចុះ។ គេ​ធ្វើ​យ៉ាង​ម៉េច​ធ្វើ​តាម​តែ​គេ​ចុះ»

ស្រដៀង​គ្នា​នេះ​ដែរ បងប្រុស​លោក​របស់ លោក ចាយ សារិទ្ធ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ថា សាល​ក្រម​​នេះ​យុត្តិធម៌​សម្រាប់​ប្អូន​លោក៖ «អត់​អី​ទេ យុត្តិធម៌​តាម​ច្បាប់!»

ជនជាប់ចោទ​ទាំង​បី​នាក់​ទទួល​ស្គាល់​ថា ពួកគេ​វាយ​តំណាងរាស្ត្រ​ព្រោះ​អ្នកតំណាងរាស្ត្រ​ហៅ​ពួកគេ​ថា "អា​យ៉ង​យួន"។ ប៉ុន្តែ​ពួកគេ​បដិសេធ​មិនបាន​ធ្វើ​ឲ្យ​ខូចខាត​រថយន្ត​របស់​តំណាងរាស្ត្រ​ទេ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា ថា​ការ​សម្រេច​បែប​នេះ ព្រោះ​តុលាការ​ស្ថិត​ក្រោម​គំនាប​របស់​អ្នកនយោបាយ៖ «បច្ចុប្បន្ន​ប្រជាពលរដ្ឋ​យើង​ដឹង​ ហើយ​ថា ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ ស្ថិត​ក្នុង​ក្រោម​បក្ស​នយោបាយ ប្រធាន​តុលាការ​មួយ​ចំនួន​ជា​មន្ត្រី​អចិន្ត្រៃយ៍​របស់​បក្ស អ៊ីចឹង​ហើយ​បង្ហាញ​ពី​ការ​លំអៀង»

លោក​មេធាវី សំ សុគង់ ចាត់​ទុក​សាលក្រម​របស់​ចៅក្រម​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​នៅ​ពេល​នេះ ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​កូនក្ដី​លោក ហើយ​លោក​នឹង​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត៖ «ប្រកាស​សាលក្រម​ដែល​ផ្ដន្ទាទោស​ ជន​ជាប់​ចោទ ឲ្យ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ តែ​អនុវត្ត​ទោស ១​ឆ្នាំ​ក្នុង​ពន្ធនាគារ និង​ការ​ទម្លាក់​បទ​ចោទ​ធ្វើ​ឲ្យ​ខូចខាត​មាន​ស្ថាន​ទម្ងន់​ទោស​នោះ នេះ​ជា​សេចក្ដី​សម្រេច​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​ទេ»

ករណី​ហិង្សា​លើ​តំណាង​តំណាងរាស្ត្រ​ទាំងពីរ​រូប កើតឡើង បន្ទាប់ពី​មាន​បាតុកម្ម​ដែល​ព្យាយាម​ទម្លាក់​លោក កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋសភា នៅមុខ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។ ក្រុម​បាតុករ​ដែល​គ្នា​ជាង ​២០​នាក់ បាន​ទាញ​តំណាងរាស្ត្រ​ទាំងពីរ​រូប​ចេញពី​ក្នុង​ឡាន វាយ​ទាត់​ធាក់​តាម​អំពើ​ចិត្ត នៅ​ច្រក​ខាងត្បូង​នៃ​វិមាន​រដ្ឋសភា ក្បែរ​ស្ថានទូត​អូស្ត្រាលី។

តំណាងរាស្ត្រ​ទាំ​ពីរ​រូប​សាល​ក្រុម​របស់​តុលាការ​នៅ​ពេល​នេះ ដូច​ជា​ការ​លេងសើច​ចំពោះ​ការ​ផ្ដន្ទាទោស​នេះ​។ ពួកគេ​ថា បើ​គេ​យក​ករណី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ កាត់​​ទោស​ជាប់ពន្ធនាគារ​ចំនួន ​២០​ឆ្នាំ ពី​បទ​ចូលរួម និង​ដឹកនាំ​ចលនា​កុប្បកម្ម ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

>. ស្រុកខ្មែរ ជនពាលបំរើ ហ៊ុន សែន វាយ គេ របួសធ្ងន់ជិតស្លាប់ ជាប់ទោស ១ ឆ្នាំ មានរបស់ឆ្ងាញ់ គេយកមកអោយ ស៊ីរាល់ថ្ងៃ . ចេញមកវិញ មេ អោយឡើងបុណ្យស័ក្ត ទៀត !

May 27, 2016 08:43 AM

អ្នក​អាន​អនាមិក

អ្នក វ៉ៃ គេ របួសធ្ងន់ ជាប់គុក តែ ១ ឆ្នាំ ធ្វើនេះដូចជា អយុត្តិធម៏ណាស់ !
ដូច្នេះ ប្រជាពលរដ្ឋ សុំ វ៉ៃ លោក ហ៊ុន សែន អោយរបួសធ្ងន់ សុខចិត្តជាប់គុក ដែរ !

May 27, 2016 02:04 AM

អ្នក​អាន​អនាមិក

តុលាការ ខ្មែរ ក្រោមគូទ កញ្ចាស់ ហ៊ុន សែន !

May 27, 2016 01:58 AM

អ្នក​អាន​អនាមិក

ហាស់!ហាស់ តែប៉ុណ្ណេះ អញ វ៉ៃ ម៉ាសប្បាយ ពីព្រោះមាន ហ៊ុន សែន ការពារ !

May 27, 2016 01:50 AM

អ្នក​អាន​អនាមិក

ទោសវាយមនុស្សឈ្លើយមនុស្សខូចប៉ុន្មានដៃប៉ុន្មានជើង​ ត្រូវកាត់កចោលអត់?

May 27, 2016 01:34 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល