ចៅក្រម​ស៊ើបសួរ​បញ្ចប់​ការ​សាកសួរ​មន្ត្រី​អាដហុក​២​រូប​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ព្រៃស​វិញ

0:00 / 0:00

ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក ធាម ច័ន្ធពិសិដ្ឋ បាន​បង្គាប់​ឲ្យ​បុគ្គលិក​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ២​រូប​ទៀត គឺ​លោក ណៃ វ៉ង់ដា និង​លោក នី សុខា ចូល​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​បទ​ចោទ​សូកប៉ាន់​សាក្សី ក្នុង​សំណុំ​រឿង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ នៅ​ថ្ងៃ​ទី​២១ មិថុនា។

សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​បាន​ថត​រូប និង​សម្ភាស​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​ពីរ​នាក់​នេះ​ឡើយ នៅ​ពេល​ពួក​គេ​បញ្ជូន​មក​ដល់​តុលាការ និង​បញ្ជូន​ត្រឡប់​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ។

សូម​ស្ដាប់​លោក ម៉ម មុនីរតន៍ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី មាន​សេចក្ដី​រាយការណ៍​អំពី​រឿង​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។