សាលាដំបូងរាជធានីភ្នំពេញ កោះហៅនាង ខុម ចាន់តារាទី ហៅស្រីមុំ អោយចូលទៅឆ្លើយបំភ្លឺក្នុងសំណុំរឿងពាក់ព័ន្ធនឹងអំពើសញ្ចារកម្មនៅព្រឹកថ្ងៃទី១៦ ខែមិថុនា។
ដីកាកោះរបស់ព្រះរាជអាជ្ញារង លោក សៀង សុខ ចុះថ្ងៃទី៨ ខែមិថុនា អោយដឹងថា ការសាកសួរនាង ខុម ចាន់តារាទី នឹងចាប់ផ្ដើមនៅម៉ោង ៩ព្រឹក ថ្ងៃទី១៦ ខែមិថុនា។
ក្នុងសំណុំរឿងនេះ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ពីបទបដិសេធក្នុងការចូលខ្លួនក្នុងនាមជាសាក្សីលើសំណុំរឿងសញ្ចារកម្ម តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដោយអយ្យការបញ្ជាក់ថា ជាបទល្មើសជាក់ស្ដែង។ ចំណែកចៅក្រមស៊ើបសួរនៃសាលាដំបូងនេះក៏បានចេញដីកាមួយកាលពីថ្ងៃទី២ ខែមិថុនា បង្គាប់អោយលោក កឹម សុខា ចូលបំភ្លឺនៅថ្ងៃទី១៤ ខែមិថុនា ដើម្បីសាកសួរពីដំណើររឿងបដិសេធក្នុងការមិនចូលខ្លួនទៅបំភ្លឺនៅតុលាការក្នុងនាមជាសាក្សីកាលពីថ្ងៃទី២៦ ខែឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
