សាលាឧទ្ធរណ៍​លើក​ពេល​ជំនុំជម្រះ​លើ​ករណី​ហិង្សា​នៅ​មុខ​រោងចក្រ​យ៉ាកជីន

សាលាឧទ្ធរណ៍សម្រេច​លើក​ពេល​ជំនុំជម្រះ​លើ​ករណី​ហិង្សា​នៅ​មុខ​រោងចក្រ យ៉ាកជីន (Yak Jin) នៅ​ថ្ងៃ​ទី​៦ កក្កដា ដោយសារ​ជន​ជាប់​ចោទ​ទាំង ១០​នាក់ ដែល​ត្រូវ​មក​ឆ្លើយ​បំភ្លឺ​អវត្តមាន​អស់ ៥​នាក់ ក្នុង​នោះ​មាន​ទាំង​លោក វន់ ពៅ ផង។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ដាក់​លិខិត​សុំ​តុលាការ​អវត្តមាន ពីព្រោះ​លោក​ជាប់​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។

ថ្លែង​ក្រោយ​ចេញ​ពី​តុលាការ លោក ថេង សាវឿន ជា​ជាប់​ចោទ​ម្នាក់​ក្នុង​សំណុំ​រឿង​នេះ ឲ្យ​ដឹង​ថា ក្រឡាបញ្ជី​ប្រកាស​ថា សំណុំរឿង​នេះ​ជាប់​ពាក់ព័ន្ធ​អ្នក​ផ្សេង​ទៀត និង​មាន​សំណើ​របស់​លោក វន់ ពៅ ទើប​តុលាការ​សម្រេច​លើក​ពេល​ជំនុំជម្រះ ដោយ​មិន​កំណត់​ពេល​វេលា។ លោក​ស្នើ​ឲ្យ​តុលាការ​ពន្លឿន​ការ​ជំនុំជម្រះ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​រូប​លោក៖ «»។

ជន​ជាប់​ចោទ​ទាំង ១០​នាក់ បាន​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ ប្រឆាំង​នឹង​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្ដន្ទាទោស​ពួកគេ​ក្នុង​សំណុំ​រឿង​អំពើ​ហិង្សា​នៅ​រោងចក្រ​យ៉ាកជីន កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ ហើយ​សម្រេច​ដាក់​ទោស​ព្យួរ​ពី ២​ឆ្នាំ​កន្លះ ទៅ ៤​ឆ្នាំ​កន្លះ កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។