សាលាឧទ្ធរណ៍​ថា​បើ​ឲ្យ​លោក អ៊ុំ សំអាន នៅ​ក្រៅ​ឃុំ​នឹង​ធ្វើ​ឲ្យ​សង្គម​ច្របូក​ច្របល់

ដោយ ប្រាជ្ញ ចេវ
2016-05-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន (ឯកសណ្ឋាន​ពណ៌​ទឹក​ក្រូច) ពេល​នាំ​ខ្លួន​មក​កាន់​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Rann Samnang
តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន (ឯកសណ្ឋាន​ពណ៌​ទឹក​ក្រូច) ពេល​នាំ​ខ្លួន​មក​កាន់​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Rann Samnang
RFA/Rann Samnang

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​សម្រេច​មិន​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន នៅ​ក្រៅ​ឃុំ​ទេ ដោយ​សំអាង​ថា បើ​ដោះលែង ​លោក អ៊ុំ សំអាន នឹង​ធ្វើ​ឲ្យ​សង្គម​ច្របូកច្របល់ ព្រោះ​លោក​ជា​តំណាងរាស្ត្រ និង​ហេតុផល​​ទី​២ សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ទាន់​បញ្ចប់​ការ​ស៊ើបសួរ​នៅ​ឡើយ។  ចំណែក​លោក អ៊ុំ សំអាន ហៅ​ការ​ឃុំ​ខ្លួន​លោក​ថា គឺ​ជា​ការ​រំលោភ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ។

មេធាវី​ការពារ​ក្ដី លោក អ៊ុំ សំអាន នឹង​ប្ដឹង​ទៅ​តុលាការ​កំពូល​ដែល​ជា​បណ្ដឹង​សាទុក្ខ​ដើម្បី​ឲ្យ​កូន​ក្ដី​របស់​ខ្លួន​នៅ​ក្រៅ​ឃុំ។ សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា ចៅក្រម​សួរ​ដេញ​លោក អ៊ុំ សំអាន នៅ​ក្នុង​បន្ទប់ ដោយ​មិន​អនុញ្ញាត​ឲ្យ​សាធារណជន និង​អ្នក​សារព័ត៌មាន​ចូល​ស្ដាប់​នោះ​ទេ។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក អ៊ុំ សំអាន លោក​មេធាវី ជូង ជូងី ថ្លែង​ក្រោយ​ចប់​សវនាការ​ថា ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​មិន​ត្រឹមត្រូវ​ទេ ព្រោះ​កូន​ក្ដី​របស់​លោក​ជា​សមាជិក​រដ្ឋសភា ដូច្នេះ​កូន​ក្ដី​មិន​អាច​ចាក​ចេញ​ពី​ប្រទេស​ទេ។ លោក​បន្ត​ទៀត​ថា ការ​ចោទ​ប្រកាន់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​បទល្មើស​ជាក់ស្ដែង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​កូន​ក្ដី​លោក​បង្ហោះ​ហ្វេសប៊ុក (Facebook) ជាង​មួយ​ឆ្នាំ​ទៅ​ហើយ មិន​បាន​ធ្វើ​ឲ្យ​សង្គម​ច្របូកច្របល់ ឬ​ចលាចល​នោះ​ទេ«ខ្ញុំ​យល់​ឃើញ​ថា ការ​សម្រេច​បែប​នេះ​ប៉ះពាល់​សិទ្ធិ​លោក អ៊ុំ សំអាន សម្រាប់​ខ្ញុំ​ជា​មេធាវី​មើល​ឃើញ​អ្វី​ដែល​លោក អ៊ុំ សំអាន បាន​ធ្វើ​កន្លង​មក​គ្មាន​អ្វី​ត្រូវ​ចោទ​ប្រកាន់ ឬ​ជា​បទល្មើស​ជាក់ស្តែង​អ្វី​ដែរ»

ស្ថិត​ក្នុង​សម្លៀក​បំពាក់​ឈុត​ពណ៌​ស្លា​ទុំ​ជា​សញ្ញា​សម្គាល់​ថា ជា​ជន​ជាប់​ចោទ និង​ដៃ​ទាំង​ពីរ​ជាប់​ខ្នោះ​ផង​នោះ លោក អ៊ុំ សំអាន នៅ​តែ​ក្លាហាន​និយាយ​ចំៗ​ថា លោក ហ៊ុន សែន រំលោភ​រដ្ឋធម្មនុញ្ញ​ដែល​បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក​ទាំង​កំពុង​មាន​អភ័យឯកសិទ្ធិ រហូត​មាន​ការ​ចោទ​ប្រកាន់​ដូច​នេះ។ លោក​យល់ថា ប្រសិនបើ​មាន​ដំណោះស្រាយ​នយោបាយ លោក​នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់«ការ​ឃុំ​ខ្លួន​តំណាង​រាស្ត្រ​ពេល​កំពុង​មាន​អភ័យ​ឯកសិទ្ធិ ហើយ​សភា​បាន​សម្រេច​ដោយ​សំឡេង ៥០​ភាគរយ​បូក​មួយ ដែល​រំលោភ​រដ្ឋធម្មនុញ្ញ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​រំលោភ​រដ្ឋធម្មនុញ្ញ​ដែរ»

តំណាងរាស្ត្រ អ៊ុំ សំអាន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា។ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​គុក​ព្រៃស ដោយ​ចោទ​ប្រកាន់​ពីរ​បទល្មើស គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ជាអាទិ៍ នៃ​ក្រមព្រហ្មទណ្ឌ។

ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ស្រែក​ព្រមាន​ក្រោយ​ការ​ចោទ​នោះ​ថា ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន គឺ​ត្រឹមត្រូវ​តាម​ច្បាប់ ព្រោះ​លោក​ជំរុញ​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ក្នុង​ការ​ផ្សព្វផ្សាយ​ផែនទី និង​ប្រើ​ពាក្យសម្ដី​ក្នុង​ទិស​ដៅ​ញុះញង់ បំផុស​បំផុល​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង ព្រមទាំង​មាន​ទិសដៅ​ទម្លាក់​នាយករដ្ឋមន្ត្រី។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ លោក កែម ឡី  លើក​ឡើង​ថា តាំង​ពី​១៩៩៨ មក​បក្ស​កាន់​អំណាច​តែង​យក​ឈ្នះ​គូប្រកួត​តាម​រយៈ​ការ​វាយ​បំបែក។ លោក​ប្រៀបធៀប​ស្ថានការណ៍​នយោបាយ​កម្ពុជា នៅ​ពេល​នេះ​ថា "ត្រី​នៅ​ក្នុង​ទឹក​ថ្លា" គឺ​មាន​ន័យ​ថា ត្រី​ធំ​ស៊ី​ត្រី​តូច​សាហាវ​យ៉ាងណា​ក៏​មើល​ឃើញ​ដែរ«ការ​រំលោភ​ច្បាប់​ម្តង​ហើយ​ម្តង​ទៀត ដូច​ខ្ញុំ​ធ្លាប់​លើក​ឡើង​ចឹង​ណា ទឹក​កាន់​តែ​ថ្លា ពលរដ្ឋ​មើល​ឃើញ​ត្រី​ធំ​ស៊ី​ត្រី​តូច​កាន់​តែ​សាហាវ»

ដំណាលគ្នា​នៃ​ការ​ចាប់​ចង​មន្ត្រី​ជាន់​ខ្ពស់ និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​នេះ​បង្ហាញ​ឥរិយាបថ​ចង់​ជួប​ចរចា​ជាមួយ​គណបក្ស​​ប្រជាជន​កម្ពុជា រហូត​ទូល​ថ្វាយ​ព្រះមហាក្សត្រ សុំ​អោយ​ព្រះអង្គ​ព្រះរាជទាន​អន្តរាគមន៍​ករណី​ឃុំ​ខ្លួន​លោក អ៊ុំ សំអាន។  ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​បាន​សញ្ញា​វិជ្ជមាន​ណា​មួយ​នៅ​ឡើយ​ទេ៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (13)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Roth

និយាយឡើងមើលតែអ៊ុំ សំអាន មានទាហាន១០ម៉ឺននាក់ដើម្បីបញ្ជាធ្វើការអុកឡុកនាំអោយសង្គមច្របូកច្របល់។ដោះលែងចោរប្លន់ និង ពួកលក់គ្រឿងញាណមិនខ្លាចសង្គមច្របូកច្របល់ផងទៅ?

May 17, 2016 11:46 PM

ហានិភ័យ

ពី តាកែវ

មិនមែនធ្វើ​ឲ្យ​សង្គម​ច្របូកច្របល់ ​ចលាចល​ទេ គឺគណបក្សប្រជាជនទៅវិញទេ ដែលចលាចល ភ័យខ្លាចរាស្រ្តដឹងការពិតពីរឿងក្បត់ជាតិរបស់ក្រុមខ្លួន។

May 17, 2016 04:48 PM

អ្នក​អាន​អនាមិក

ពី Please God hear our voice suffering

Action is rather inaction to all Khmer people ,this day probably for our last day on earth ,if we all khmer around the world and inside don't wake-up call to tell truth to the world leaders or international community or u.n ,what will Cambodia-Cambodian's suffering in this 21st century?,if the world leaders ,international community ,superpower and u.n ignoring the HunSen's fascist commie puppet govn't keep to continue of human suffering,then tomorrow maybe all Cambodian will wide out from the world map"like Champa-Cham/Khmer Kampuchea Krom ",if dictator HunSen still in power or not remove him out...please heard our suffering voices and helpless with give us a second chance for survive in this world .Please remove this evil man from planet earth ,and peace on earth .

May 17, 2016 03:01 PM

អ្នក​អាន​អនាមិក

I'm not sure cambodian judge have law school degree. If you have good law school then you know who screwed up my country. Get loss.

May 17, 2016 02:36 PM

Doesn't matter bad or good man ,but we've to change a new leader...

A best time ahead for Cambodian people in 2018 is to vote to change the new leader,it doesn't matter who he she or what are they ?,we all have to vote to change every leader from term to term ,it doesn't matter a bad man or a good man or whatever...that we all have to select a new one and also let other people chance or any political parties can participate in leadership to avoid one political party rule,nepotism ,fascism ,authoritarian or one-man-lead that is the smart choices.But ,keep make sure all their criminal recorded ,check background ,bad or good credit ,smart candidate or dumb ass in debating on national tv,then all people can make their own decision with who he she the best one and smart one for resolve national issue.Don't elected to anyone who got bad credit,too much own problem ,personality and had criminal recorded ,or one party rule ,please don't vote to anyone in the list above and be careful when u are not sure and disbelief him or her .

May 17, 2016 02:30 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល