តុលាការ​សម្រេច​ឃុំ​ខ្លួន​លោក គឹម សុខ ពី​បទ​ញុះញង់​និង​បរិហារកេរ្តិ៍​បក្ស​កាន់​អំណាច

ដោយ ម៉ម មុនីរតន៍
2017-02-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ឃ្លាំមើល​​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ មុន​លោក​ចូល​ក្នុង​បន្ទប់​សាកសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Cheu Sideth
ពលរដ្ឋ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ឃ្លាំមើល​​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ មុន​លោក​ចូល​ក្នុង​បន្ទប់​សាកសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Cheu Sideth
RFA/Cheu Sideth

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ត្រូវ​​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​​នៅពន្ធនាគារ​ព្រៃស នៅ​រសៀល​ថ្ងៃ​ទី​១៧ កុម្ភៈ ទាក់ទង​នឹង​បណ្ដឹង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ថា ក្រោយ​ពី​អយ្យការ​បាន​បញ្ជូន​សំណុំរឿង​លោក គឹម សុខ ទៅ​ចៅក្រម​ស៊ើបសួរ និង​បាន​បញ្ចប់​នីតិវិធី​បង្ហាញ​ខ្លួន​លើក​ដំបូង ​និង​ពិភាក្សា​ដេញដោល​រួច​មក ចៅក្រម​សម្រេច​ឃុំ​ខ្លួន​លោក គឹម សុខ ជា​បណ្ដោះអាសន្ន ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម។

លោក គឹម សុខ បាន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ​ ១១​ព្រឹក​ថ្ងៃ​ដដែល​នេះ។ ​លោក គឹម សុខ បាន​ចេញ​ដំណើរ​ដោយ​ថ្មើរ​ជើង​ពី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ជាមួយ​ព្រះសង្ឃ​ប្រមាណ ​១០​អង្គ និង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ​ផង តាំង​ពី​ព្រឹក​ព្រលឹម។

នៅ​ពេល​ចេញ​ដំណើរ​ពី​វត្តចាស់ អាជ្ញាធរ និង​ក្រុម​សណ្ដាប់ធ្នាប់​ខណ្ឌ​ជ្រោយចង្វារ បាន​រារាំង​មិន​ឲ្យ​ព្រះសង្ឃ​ប្រមាណ​ ១០​អង្គ រួម​មាន​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ផង អម​ដំណើរ​លោក គឹម សុខ មក​កាន់​តុលាការ​ទេ នៅ​ត្រើយ​ខាង​កើត​ស្ពាន​ជ្រោយចង្វារ។

រហូត​ដល់​ម៉ោង​ប្រមាណ​ ៩​ព្រឹក ទើប​អាជ្ញាធរ​អនុញ្ញាត​​ឲ្យ​បន្ត​ដំណើរ​ជាមួយ​ព្រះតេជព្រះគុណ​ ប៊ុត ប៊ុនតិញ និង​ព្រះសង្ឃ​ពីរ​អង្គ​ទៀត ដើម្បី​ឆ្លង​ស្ពាន​ជ្រោយ​ចង្វារ ខណៈ​ព្រះសង្ឃ​ផ្សេង​ទៀត តម្រូវ​ឲ្យ​ជិះ​ម៉ូតូ​រ៉ឺម៉ក​កង់​បី មក​មុន។

ក្នុង​ដំណើរ​នេះ​ដែរ មាន​ការ​ឃ្លាំ​មើល​ពី​មន្ត្រី​សិទ្ធិមនុស្ស ពលរដ្ឋ​ថ្មើរ​ជើង និង​ម៉ូតូ​អម​ដំណើរ រួម​នឹង​អ្នក​សារព័ត៌មាន​ជា​ច្រើន​រយ​នាក់​រហូត​ដល់​តុលាការ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ម៉ម មុនីរតន៍ តាម​ការ​សាកសួរ​របស់​លោក ជី វិតា ព្រម​ទាំង​សម្រង់​មតិ​ពលរដ្ឋ​ដែល​ប្រតិកម្ម​ជុំវិញ​ការ​ឃុំ​ខ្លួន​លោក គឹម សុខ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (14)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Tmil HunSen criminal mind world most wanted...

there is not something wrong with RFA network at all...there problem with Dictator ruler...who had committed atrocity on Khmer people"The source of the main trouble maker are dictatorship problem," there u should to understand the political strategy what's going on in Cambodia?.If have no any independent source or any foreign media in Cambodia...there would be tmil vietminh HunSen's criminal gangster will closed the backdoor and beat the dog...do u understand?.The main problem in Cambodia is the tmil HunSen with his pundits control all of u for life,and think about it.Because fascist dictator HunSen fears lose pm election coming"1 billion% would be lost my friend",that why this criminal minds try to stir up something new to cover up their crime committed"every thing in one-man-lead,and one-man-rule".U have to be smart rather than let this horrible man kill u and your people like 1975-1979 or day today.Do u see all these media network in Cambodia are broadcast fairly to the people...nooop at all my friend,there were just showed u and people only something good,and not show u what they did terrible things to Cambodian people,if some media network who dare to show up the real thing"true story",there will be face a serious consequences like they did in Khmerouge regime"9175-1979",and the very example view and easiest to understand that situation right now is the new election coming is the main reason for tmil HunSen's criminal minds to kill,false accuse,arrest and threw innocent into jailhouse.Unfortunately, for all Cambodian people who had a bad leadership and whose as former.khmerouges vietminh high officials in killing fields era"there were working with HunSen's rogue govn't are still at large and those war criminal are not brought to justice"ICJ or ICC"since then.Let me tell u,if no any foreign media or foreign corespondents represent in Cambodia...there's all done man and not excuse or don't blame game to the world or UN...thinks hundred times about it my friend and u have to learn more or research more to improve your political experiences and look beyond dark side that u can't see.

Feb 18, 2017 09:55 AM

អ្នក​អាន​អនាមិក

Unfair fight. If Hun Sen is strong,try to pick a guy his own size.

Feb 17, 2017 09:58 PM

អ្នក​អាន​អនាមិក


ចោទប្រកាន់មួលបង្កាច់ចាប់គេដាក់គុកគ្មានកំហុសនេះទោសធ្ងន់ធ្ងរណាស់ហើយអ្នកប្រព្រឹត្តអំពើទាំងនេះនឹងទទួលការឈឺចាប់ខ្លោចផ្សានៅទីបំផុត។ អ្វីៗដែលបានគិតឬធ្វើរួចមកហើយនោះវាស្ថិតនៅក្នុងចិត្តរបស់យើងម្នាក់ៗ នេះហើយដែលហៅថា វិប្បដិសារី គ្មានមនុស្សណាម្នាក់អាចគិចផុតបានទេ អ្នកខ្លះខ្លោចផ្សាពេកក៍សម្រេចចិត្តធ្វើអត្តឃាតក៍មានដូចជា ហ៊ិត លឺ (Hitler) សេចក្តីលោភលន់អំណាចហួលកំរិតបានហុចផលដ៍អាក្រក់ជូន ហ៊ិត លឺ វិញ មានការភ័យខ្លាចក៍លើកកាំភ្លើងខ្លីបាញ់ក្បាលខ្លូនអែងផ្តាច់សង្ខារ។ ជឿចុះ ព្រះពុទ្ធសម្តែងធម៌មិនចេះខុសទេ គួរឲ្យស្តាយខ្លាំងណាស់កើតមកជាមនុស្សប្រព្រឹត្តអំពើដ៍អាក្រក់ដូចជា ហ៊ុន សែន។

លោក គិម សុខ មានមនុស្សរាប់ពាន់នាក់មកហែហមដោយលោកមិនបានប្រកាស់ហៅគេមក តែមនុស្សដែលស្រលាញ់អំពើល្អដូចគ្នាក៍មានធម៌មេត្តាមកជួយគ្នា បើមិនបានជួយច្រើនក៍មកជួយលើកទឹកចិត្ត ហើយការលើកទឹកចិត្តនេះវាមានឥទ្ធិពលខ្លាំងណាស់។ លោក គិម សុខ ប្រហែល មានចិត្តស្ងប់នៅក្នុងគុកជាងមនុស្សនៅក្រាវគុកដែលចាប់លោក ព្រោះមនុស្សមិនស្ងប់ចិត្តនេះមានការក្តៅក្រហាយរួចទៅហើយបានជាចាប់គេដាក់គុក បើមនុស្សមានធម៌មេត្តា គេមានចិត្តស្ងប់ហើយក៍មិនទៅបៀតបៀនគេដែរ។ ពេល ហ៊ុន សែន ទៅណាម្តងៗ ឃើញតែពួកអង្គរក្ស តែពេលមនុស្សល្អទៅណាវិញមានរាស្រ្តសរាប់មិនអស់ដើរជាមួយ។

Feb 17, 2017 09:32 PM

អ្នក​អាន​អនាមិក

គ្រាន់តែបាញ់១ដាក់គុក១ភ័យបះសក់

Feb 17, 2017 09:20 PM

អ្នក​អាន​អនាមិក

វាគ្មិនទាំងអស់ដែលបានផ្តល់បទសំភាសន៍ និង បកស្រាយពីបញ្ហាសង្គម និង នយោបាយអោយកម្មវិធីវិទ្យុអាស៊ីសេរី រួមទាំងវិទ្យុអាស៊ីសេរីផង មិនឯករាជ្យតាមមុខរបរវិជ្ជាជីវៈរបស់ខ្លួន។ទង្វើរបស់ខ្លួនមានចេតនាបំផ្លាញសន្តិសុខនិងការរីកចំរើនរបស់ជាតិនិងប្រជាជន ហើយបម្រើឲ្យនយោបាយបរទេសនាំឲ្យជាតិធ្លាក់ចូលភាពវិកវរនិងសង្គ្រាមដូចបណ្តាប្រទេសនៅអារ៉ាប់។

Feb 17, 2017 07:33 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល