កម្ពុជា​មាន​ជំនឿ​ឈ្នះ​ការ​បកស្រាយ​សាល​ដីកា​ប្រាសាទ​ព្រះវិហារ

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ឡុង វិសាលោ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៩ ខែ​មីនា ថា គណៈ​ប្រតិភូ​កម្ពុជា មួយ​ក្រុម​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង គ្រោង​ចាក​ចេញ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ប្រទេស​ហុឡង់ដ៍ (Netherland) នៅ​ពីរ​សប្ដាហ៍​ខាង​មុខ​នេះ។
ដោយ សុខ សេរី
2013-03-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ឡុង វិសាលោ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នា​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ​២០១៣។
រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ឡុង វិសាលោ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នា​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ​២០១៣។
RFA

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ឡុង វិសាលោ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៩ ខែ​មីនា ថា គណៈ​ប្រតិភូ​កម្ពុជា មួយ​ក្រុម​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង គ្រោង​ចាក​ចេញ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ប្រទេស​ហុឡង់ដ៍ (Netherland) នៅ​ពីរ​សប្ដាហ៍​ខាង​មុខ​នេះ។

តុលាការ​យុត្តិធម៌​អន្តរជាតិ គ្រោង​បើក​សវនាការ​នៅ​ពាក់​កណ្ដាល​ខែ​មេសា ខាង​មុខ​នេះ ដើម្បី​បកស្រាយ​សាលក្រម​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ឆ្នាំ​១៩៦២។ តុលាការ​នេះ​បាន​តម្រូវ​ឲ្យ​ភាគី​កម្ពុជា និង​ថៃ ធ្វើ​បទ​បង្ហាញ​ដោយ​ផ្ទាល់​មាត់​នៅ​ក្នុង​សវនាការ​នោះ។

លោក ឡុង វិសាលោ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ឯ​ក្រសួង​ការ​បរទេស​ថា ភាគី​កម្ពុជា មាន​ភាព​ជឿជាក់​យ៉ាង​ខ្លាំង ក្នុង​ការ​យក​ជ័យ​ជំនះ​នៅ​តុលាការ​នោះ៖ «ម្យ៉ាង​យើង​មាន​មូលដ្ឋាន​របស់​យើង​រឹងមាំ​រួច​ទៅ​ហើយ ទី២​ទៀង យើង​ខិតខំ​ធ្វើ​ការ​ខ្លាំង​ណាស់​ដើម្បី​យក​មូលដ្ឋាន​ទាំងអស់​នោះ ធ្វើ​ជា​ទឡ្ហីករណ៍​ដើម្បី​តស៊ូ​ប្រយុទ្ធ​ក្នុង​ពេល​សវនាការ​ផ្ទាល់​មាត់​ហ្នឹង»

សមាសភាព​នៃ​ប្រតិភូ​កម្ពុជា មាន​ដូច​ជា រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង ជា​ប្រធាន ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​កម្ពុជា-ថៃ លោក វ៉ា គឹមហុង ជា​អនុប្រធាន រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស លោក ឡុង វិសាលោ អនុប្រធាន និង​សមាជិក​មួយ​ចំនួន​ទៀត ក្នុង​នោះ​មាន​អ្នក​ច្បាប់ អ្នក​ជំនាញ​ព្រំដែន​សរុប​ជិត ១០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

RATTHA

Remembered Cambodia candidacy to be a non permanent member of the UN security council ? ?

Hun Sen and his cronies advisers think they can manipulate "world affairs".
No shames and no consequences of the failure of the decision, as of what's going on inside the country now. We're all know this !

I'm scare of this internationalcourt decision on Preah Vihear.
Hun Sen and his " advisers " do not wellcome outside opinions on border issues
with the Thais and the Viets as well as other important inernational relations which is the national interest of Cambodia.

What should we do as cambodians, if the court's decision is not fair to us ?

Kaun Khmer !

Mar 31, 2013 09:32 AM

អ្នក​អាន​អនាមិក

ពី USA

I garranty you Hun Sen and his cronies, it the court rules in favor of Thailand, should commit suiside or be hung/ exiles! This is Treason of Nation-Cambodia won the case already in 1962? why this guy and his group was stupid ask the court for reconsider the case? Remember General Peting or Napoleon of France!

Apr 02, 2013 08:21 AM

អ្នក​អាន​អនាមិក

អ្នកថតរូបពូកែរកប្លង់ថតបានល្អណាស់ មើលទៅហាក់ដូចជាលោកឡុងវិសាលោពាក់ក្រវិលយ៉ាងធំអញ្ចឹង។ បើមិនមែនជារឿងចៃដន្យទេ នេះគឺជាចេតនាអាក្រក់ទៅលើគាត់៕

Mar 31, 2013 12:29 AM

Indepent Source

Remember, do not under estimate your opponent. Expect the unexpected. Neither Thailand nor Vietnam has a good intention to Khmer people.

Mar 31, 2013 12:08 AM

Ratha

កុំធ្វេសប្រហែសឲ្យសោះ
កុំអួតអាងថាខ្លួនមានមូលដ្ឋានគ្រប់គ្រាន់ដោយគ្មានបានដឹងថា​ គេ
គ្មានភស្តុតាងណាមួយដើម្បីទប់ទល់ជាមួយភស្តុតាងដែលយើងមាន
ចុះប្រសិនបើ ICJ សម្រេចឲ្យសៀមជាអ្នកបានជ័យជំនះវិញ
តើខ្មែរយើងនឹងដោះស្រាយយ៉ាងម៉េចទៅ នេះគ្រាន់តែជាការការពារ
ទុកជាមុនទែណា!!!

Mar 30, 2013 11:13 PM

KONE KHMER

ពី PHNOM PENH

TO HUN SEN GOVERNMENT:
OF COURSE, PREAH VIHEAR BELONGS TO KHMER, BUILT ON KAMPUCHEA BY KHMER.

HUN SEN ! YOU DO NOT PLAY YOUR GAME TO FOOL YOUR OWN KHMER NATION FOR YOUR ADVANTAGE OF YOUR POLITICAL POWER AND YOU SERVE THE VIETNAMESE. LET'S CLEAR UP THIS MESS AND YOU MUST QUIT YOUR JOB NOW !!!!!!!

Mar 30, 2013 08:18 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល