ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី១៩ ខែមេសា បានបើកអង្គប្រជុំលើកទី២៧ របស់ខ្លួន។ នៅក្នុងកិច្ចប្រជុំនេះ ស្ថាប័នយុត្តិធម៌មួយនេះ សម្រេចតែងតាំងអនុប្រធានសាលាឧទ្ធរណ៍ចំនួនពីររូប គឺលោក ញូង ថុល អតីតចៅក្រមសាលាឧទ្ធរណ៍ និងលោក ឃុន លាងម៉េង អតីតចៅក្រមសាលាឧទ្ធរណ៍។
បន្ថែមពីលើនេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមបានពិនិត្យ និងបោះឆ្នោតយល់ព្រមលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
អង្គប្រជុំនេះ ក៏បានសម្រេចលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីនិមិត្តសញ្ញា រូបសញ្ញា សញ្ញាស័ក្ដិ និងឯកសណ្ឋានផ្លូវការនៅក្នុងពិធីបុណ្យជាតិ សម្រាប់សម្គាល់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងអង្គការយុត្តាធិការគ្រប់ជាន់ថ្នាក់។ ព្រះរាជក្រឹត្យថ្មីនេះ មាន ៧ជំពូក ចែកចេញជា ១៨មាត្រា ហើយត្រូវជំនួសព្រះរាជក្រឹត្យដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
