តុលាការខេត្តស្វាយរៀង គ្រោងនឹងបើកសវនាការជម្រះរឿងក្តីអ្នកបើកឡានបង្កគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលអោយកម្មករ-កម្មការិនីចំនួន ១៩នាក់ស្លាប់ និង ២០នាក់រងរបួស នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខនេះ។
ប្រធានតុលាការខេត្តស្វាយរៀង លោក ពេជ្រ ឈឿត អោយដឹងថា ភាគីដើមបណ្ដឹង និងភាគីក្រុមហ៊ុនឡានក្រុងរបស់វៀតណាម ត្រូវបានសាលាដំបូងខេត្តកោះហៅរួចរាល់ហើយ ដើម្បីចូលរួមសវនាការដោះស្រាយសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះអោយបានចប់ឆាប់ៗ។៖ «»។
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រុងរបស់ក្រុមហ៊ុនវៀតណាម ឈ្មោះ ស៊ុន ហួរ ដែលហៅកាត់ថា ១៥ អេស.អេច្ឆ (15 SH) ដែលដឹកអ្នកដំណើរពីប្រទេសវៀតណាម បុកនឹងរថយន្តដឹកកម្មករ ៣៩នាក់។ ហេតុការណ៍នោះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ នៅចំណុចភូមិដើមពោធិ៍ ក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទៀប បណ្តាលឱ្យកម្មករ-កម្មការិនីស្លាប់ ១៩នាក់ របួសធ្ងន់ស្រាល ២០នាក់។
ក្រុមគ្រួសារជនរងគ្រោះអំពាវនាវឲ្យតុលាការពន្លឿនក្នុងការរកយុត្តិធម៌ជូនពួកគាត់ឲ្យបានឆាប់ៗ ខណៈដែលពួកគាត់កំពុងជួបវិបត្តិសេដ្ឋកិច្ចគ្រួសារ និងវិបត្តិផ្លូវចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
