តុលាការ​នឹង​ប្រកាស​សាលក្រម​ករណី​គ្រូពេទ្យ យ៉ែម ជ្រិន នៅ​ថ្ងៃ​ទី​៣ ធ្នូ

0:00 / 0:00

សាលា​ដំបូង​ខេត្ត​បាត់ដំបង បាន​បើក​សវនាការ​ជំនុំជម្រះក្ដី​គ្រូពេទ្យ យ៉ែម ជ្រិន​ដែល​មហាជន​សង្ស័យ​ថា ជា​អ្នក​ចាក់ថ្នាំ​ចម្លង​មេរោគ​អេដស៍​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដែល​មាន​មន្ត្រី​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​ផង​នោះ ​បាន​បញ្ចប់​ហើយ កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​តុលា។

​តុលាការ​បាន​សាកសួរ​​ដើម​បណ្ដឹង​ប្រមាណ​ជិត ៩០​នាក់ ក្នុង​ចំណោម ១២០​នាក់ និង​ដើម​បណ្ដឹង ព្រមទាំង​សាក្សី​ដាក់​បន្ទុក​ចំនួន ១០​នាក់ និង​សាក្សី​ដោះ​បន្ទុក​ចំនួន ៤​នាក់ អស់​រយៈពេល ៥​ថ្ងៃ​រួច​មក។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ហ៊ុំ ចំរើន ដែល​បាន​តាម​ដាន​សវនាការ​នេះ​ពី​ដើម​មក តាម​ការ​សាកសួរ​របស់​លោក ជី វិតា៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។