សាលាដំបូងរាជធានីភ្នំពេញពន្យារពេលប្រកាសសាលក្រម ករណីសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ហុង សុខហួរ ទៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ខណៈតំណាងព្រះរាជអាជ្ញានៅរក្សាការចោទប្រកាន់ចំនួន៣បទល្មើសដដែល។
ក្នុងសវនាការមួយថ្ងៃពេញ នៅថ្ងៃទី២៦ តុលា លើសំណុំរឿងក្លែងឯកសារព្រំដែនកម្ពុជា វៀតណាមនេះ តុលាការហាក់មិនចង់ទទួលយកការទាមទាររបស់ក្រុមមេធាវីរបស់លោក ហុង សុខហួរ ជុំវិញការបកស្រាយរបស់អ្នកជំនាញសន្ធិសញ្ញាព្រំដែន និងអ្នកជំនាញខាងអ៊ីនធឺណេតទេ។
ចំណែកនៅខាងក្រៅរបងតុលាការវិញ សមាជិកគណបក្សសង្គ្រោះជាតិប្រមាណ ២០០នាក់នាំគ្នាលើកបដា សុំឲ្យតុលាការដោះលែង ហុង សុខហួរ និងហៅរឿងក្ដីនេះថា អយុត្តិធម៌ជាដើម។

លោក លោក ហុង សុខហួរ ត្រូវបានតុលាការក្រុងភ្នំពេញ ចេញដីកាឲ្យឃុំខ្លួនបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ក្រោមបទចោទចំនួន ៣បទល្មើស រួមមាន បទបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
សូមស្ដាប់ព័ត៌មានពិស្ដារ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
