0:00 / 0:00
មេធាវីរបស់ភរិយា លោក មាជ សុវណ្ណារ៉ា ឲ្យដឹងថា សំណុំរឿងដែលប្ដឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទរំលោភសិទ្ធិមនុស្ស និងបទចោទមួយចំនួនទៀត ត្រូវបានបញ្ជូនទៅតុលាការនៅរដ្ឋធានីវ៉ាស៊ីនតុន ដើម្បីបន្តនីតិវិធី។
ចំណែកករណីព្រហ្មទណ្ឌពាក់ព័ន្ធសមាជិកក្រុមអង្គរក្សរបស់លោក ហ៊ុន ម៉ាណែត ដែលវាយស្មៀនរត់ការឯកសារតុលាការ លោក ផល ហេយស៍ (Paul Hayes) នោះ តុលាការក៏កំពុងចាត់ការតាមនីតិវិធីច្បាប់នៅតុលាការនៃរដ្ឋកាលីហ្វ័រញ៉ា។
សូមស្តាប់បទសម្ភាសន៍របស់លោក មួង ណារ៉េត ជាមួយលោកមេធាវី មូរតុន ក្លារ (Morton Sklar) ជុំវិញការវិវត្តន៍ចុងក្រោយនៃបណ្តឹងទាំងនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។