ជំនួយការមេធាវីឲ្យលោក មូរតុន ក្លារ (Morton Sklar) ដែលជាមេធាវីរបស់លោក មាជ សុវណ្ណារ៉ា លោក អ៊ុច សុខខាំបូ អះអាងថា តុលាការសហព័ន្ធអាមេរិក អាចចេញដីកាចាប់ខ្លួនលោក ហ៊ុន ម៉ាណែត និងបក្សពួករបស់លោក ប្រសិនបើគេរកឃើញថា លោកពិតជាមានបទឧក្រិដ្ឋពាក់ព័ន្ធនឹងការបង្ករបួសស្នាមធ្ងន់ធ្ងរមែននោះ។
កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកញ្ញា តុលាការសហព័ន្ធមជ្ឈិមក្នុងទីក្រុងឡូសអែនជែឡេស (Los Angeles) រដ្ឋកាលីហ័្វរញ៉ា (Carlifornia) បានសម្រេចឲ្យដើមបណ្ដឹងមានសិទ្ធិរកព័ត៌មាន អង្គហេតុ ភស្តុតាង និងការសួរសំណួរបន្ថែមអំពីដំណើរការក្ដីក្ដាំករណីប្ដឹងផ្ដល់លោក ហ៊ុន ម៉ាណែត កូនប្រុសលោក ហ៊ុន សែន និងបក្សពួកពីបទធ្វើទារុណកម្ម ភេរវកម្មអន្តរជាតិ ការបំពារបំពានលើរូបរាងកាយ និងករណីមួយចំនួនទៀត។
សូមស្ដាប់បទសម្ភាសន៍របស់លោក តាំង សារ៉ាដា ជាមួយលោក អ៊ុច សុខខាំបូ អំពីបញ្ហានេះដែលមានសេចក្ដីដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
