អ្នកច្បាប់ពន្យល់ថា អាជ្ញាធរមានសមត្ថកិច្ចមិនធ្វើការស៊ើបអង្កេតលើករណីគំរាមសម្លាប់លោក កឹម សុខា តាមហ្វេសប៊ុក (Facebook) ឈ្មោះ ធី សុវណ្ណថា កាលពីពេលថ្មីៗនេះថា ជារឿងខុសច្បាប់។
មេធាវីនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក ហុង គឹមសួន បញ្ជាក់ថា មន្ត្រីនគរបាលព្រហ្មទណ្ឌនៅពេលដឹងពីករណីគំរាមសម្លាប់នេះហើយ តែមិនធ្វើការស៊ើបអង្កេតទោះបីជាគ្មានពាក្យបណ្ដឹងពីលោក កឹម សុខា ក្ដី គឺព្រះរាជអាជ្ញាអាចចោទប្រកាន់អាជ្ញាធរមានសមត្ថកិច្ចនោះពីបទអកម្មតាមក្រមព្រហ្មទណ្ឌ។
ការលើកឡើងរបស់លោកមេធាវី ហុង គឹមសួន បែបនេះ ធ្វើឡើងនៅក្រោយពីក្រសួងមហាផ្ទៃ ឲ្យកាសែតបរទេសមួយដឹងនៅថ្ងៃទី១៥ ខែធ្នូ នេះថា ក្រសួងមហាផ្ទៃ មិនធ្វើការស៊ើបអង្កេតករណីគំរាមសម្លាប់លោក កឹម សុខា ទេ ដោយសារសាមីខ្លួនមិនដាក់ពាក្យប្ដឹង។
សូមបទសម្ភាសន៍អំពីបញ្ហានេះរវាងលោក ទីន ហ្សាការីយ៉ា និងលោកមេធាវី ហុង គឹមសួន ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
