ព្រឹទ្ធ​សភា​នឹង​ប្រជុំ​ពិនិត្យ​លើ​ច្បាប់​៣​ពាក់​ព័ន្ធ​វិស័យ​តុលាការ​នៅ​ថ្ងៃ​១២ មិថុនា

ព្រឹទ្ធ​សភា​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ និង​ផ្ដល់​យោបល់​លើ​ច្បាប់​ចំនួន​៣ ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​តុលាការ​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា។

កិច្ចប្រជុំ​នៃ​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធ​សភា​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មិថុនា បាន​សម្រេច​យក​សេចក្ដី​ព្រាងច្បាប់​ទាំង​៣​នោះ ជា​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​របស់​ខ្លួន។

សេចក្ដីព្រាង​ច្បាប់​ដែល​នឹង​ឆ្លង​សមាជិក​សភា​ផ្ដល់​យោបល់​ដើម្បី​អនុម័ត​នៅ​មុន​ពេល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​នោះ​រួម​មាន​ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការរៀបចំ​អង្គការ​តុលាការ សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នេះ​អង្គ​ចៅក្រម។

កាល​ពី​ថ្ងៃ​ទី​២១ ឧសភា រដ្ឋ​សភា បាន​បើក​សម័យ​ប្រជុំ​ដោយ​មាន​គណបក្ស​នយោបាយ​តែ​មួយ​ប៉ុណ្ណោះ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​២ ដែល​ជាប់​ឆ្នោត​ហើយ​អនុម័ត​ច្បាប់​ដែល​ពាក់​ព័ន្ធ​នឹង​ការ​កែ​ទម្រង់​វិស័យ​តុលាការ​នេះ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​នេះ​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។