មេធាវីនៃអង្គការលីកាដូ លោកស្រី សាម សុគន្ធា ថ្លែងថា ក្រៅអំពីការធានានៅក្រៅឃុំនេះ ក្រុមមេធាវីក៏បានបញ្ចូលភស្តុតាងនិងសាក្សីចំនួន ៤នាក់ទៀត ដើម្បីដោះបន្ទុកជនជាប់ចោទ គឺជាអ្នកដែលបានឃើញហេតុការណ៍នៅថ្ងៃចាប់ខ្លួននោះ។
កាលពីថ្ងៃទី២ និងថ្ងៃទី៣ មករា ជនសង្ស័យទាំង ២៣នាក់នោះ ត្រូវកងកម្លាំងចម្រុះចាប់ខ្លួន នៅពេលតវ៉ាដំឡើងប្រាក់ឈ្នួលកម្មករ ១៦០ដុល្លារ។ បច្ចុប្បន្នពួកគេកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម បន្ទាប់ពីត្រូវសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ក្រោមបទចោទមួយចំនួន ដូចជាបទប្រើប្រាស់ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនាមានស្ថានទម្ងន់ទោស បទបិទផ្លូវសាធារណៈបង្កឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ និងបទប្រមាថ។
ក្នុងចំណោម ២៣នាក់នោះ មានជនសង្ស័យម្នាក់ គឺលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មេធាវីបានធានាសុំនៅក្រៅឃុំមុនគេកាលពីថ្ងៃទី៨ មករា ប៉ុន្តែត្រូវចៅក្រមបដិសេធ ហើយមេធាវីបានប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី១៤ មករា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
