អ្នកច្បាប់អះអាងថា ការបដិសេធចូលទៅបំភ្លឺរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ពីបទបរិហារកេរ្តិ៍នៅថ្ងៃ១១ ឧសភា នេះជារឿងត្រឹមត្រូវ។
ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន បញ្ជាក់ថា លោក កឹម សុខា អាចបដិសេធពាក្យបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ហើយមិនចាំបាច់ចូលខ្លួនទៅកាន់តុលាការឡើយ។ លោកបន្តថា បើទោះបីជាខ្សែអាត់សំឡេងក្នុងទូរស័ព្ទជាសំឡេងរបស់ឯកឧត្ដម កឹម សុខា ក៏ដោយ ក៏មិនមែនជាការ "បរិហារកេរ្តិ៍" ដែរ ព្រោះការឆ្លើយឆ្លងគ្នាក្នុងទូរស័ព្ទនោះ មានតែបុគ្គល ២នាក់ប៉ុណ្ណោះ។ ចំណែកការផ្សព្វផ្សាយសំឡេងខ្សែអាត់ដែលត្រូវបានអ្នកដទៃលួចថត និងយកទៅផ្សព្វផ្សាយជាសាធារណៈក៏មិនអាចចាត់ថា ជាអំពើ "បរិហារកេរ្តិ៍" ដែរ។
លោកបន្តថា ការបរិហារកេរ្តិ៍ ទាល់តែនិយាយឲ្យប៉ះពាល់គេក្នុងទីសាធារណៈ ទើបអាចចាត់ទុកជាបទបរិហារកេរ្តិ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
