0:00 / 0:00
ខណៈកំពុងសម្ងំលាក់ខ្លួននៅក្រៅប្រទេសតាំងពីឆ្នាំ២០០៩ មក លោក មឿង សុន ដែលពលរដ្ឋខ្មែរស្គាល់ថា ជាអ្នកតស៊ូមតិប្រឆាំងនឹងការបំពាក់ភ្លើងហ្វានៅលើជញ្ជាំងថែវប្រាសាទអង្គរវត្ត បានប្រកាសប្ដឹងសើរើសំណុំរឿងបទមជ្ឈិមរបស់លោកទៅតុលាការកំពូល។
កាលពីឆ្នាំ២០១២ តុលាការកំពូល បានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ ផ្ដន្ទាទោស លោក មឿង សុន អោយជាប់ពន្ធនាគារ ២ឆ្នាំ ពីបទញុះញង់ បន្ទាប់ពីលោករិះគន់ការបំពាក់អំពូលភ្លើងនៅតាមថែវប្រាសាទអង្គរវត្តដោយក្រុមហ៊ុន ស៊ូ ជីង ដែលប្រធានក្រុមហ៊ុននេះជាប់សាច់សាលោហិតជាមួយប្រធានអាជ្ញាធរអប្សរា គឺលោកឧបនាយករដ្ឋមន្ត្រី សុខ អាន។
សូមស្ដាប់ លោក ជី វិតា មានសេចក្តីរាយការណ៍៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
