លោក ឈាង វុន ថា​នឹង​មាន​សិក្ខាសាលា​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ

ដោយ អ៊ុំ រង្សី
2015.05.29
ឈាង វុន ៦១០ លោក ឈាង វុន សមាជិករដ្ឋសភា ពន្យល់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត នៅ​មន្ទីរ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កក្កដា ឆ្នាំ ២០១៤។
RFA/Tin Zakariya

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ថា គណៈកម្មការ​ជំនាញ​ទី​៥ នៃ​រដ្ឋសភា​ នឹង​មាន​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជុំវិញ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដោយ​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់។

អ្នក​នាំ​ពាក្យ​រដ្ឋសភា​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា វា​ជា​ទម្លាប់​របស់​សភា ប្រសិន​ជា​បាន​ទទួល​សេចក្តី​ព្រាង​ច្បាប់​ណា​មួយ​ពី​រដ្ឋាភិបាល គឺ​នឹង​មាន​សិក្ខាសាលា​ពិគ្រោះ​យោបល់។ លោក​បន្ត​ថា សិក្ខាសាលា​នេះ​ផ្តល់​ឱកាស​ឲ្យ​ដៃគូ​ពាក់ព័ន្ធ និង​សង្គម​ស៊ីវិល​ចូលរួម​ពិគ្រោះ​យោបល់។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន បញ្ជាក់​ទៀត​ថា គណៈកម្មការ​រដ្ឋសភា​​អាច​កំណត់​កាល​បរិច្ឆេទ​នៃ​សិក្ខាសាលា​នោះ​បាន នៅ​ក្រោយ​ពេល​ទទួល​បាន​សេចក្តី​ព្រាង​ច្បាប់​ពី​រដ្ឋាភិបាល។ លោក​ក៏​ស្វាគមន៍​រាល់​មតិ​យោបល់ និង​ការ​ស្នើសុំ​ណា​មួយ ជុំវិញ​សេចក្តី​ព្រាង​ច្បាប់​នេះ​មក​កាន់​សភា ដើម្បី​ជំរុញ​ការ​អនុម័ត​ច្បាប់​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។