តំណាងអង្គការ និងសមាគមនានា មកពីរាជធានីខេត្តទូទាំងប្រទេសប្រមាណជាង ២០០ នាក់ នឹងពិភាក្សាគ្នា អំពីសេចក្ដីព្រាងច្បាប់និងច្បាប់ដែលទើបអនុម័តហើយ នៅថ្ងៃទី៩ កក្កដា នៅមជ្ឈមណ្ឌលសង្គមកូរ៉េ រាជធានីភ្នំពេញ។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ចុះថ្ងៃទី៨ កក្កដា កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមប្រធានបទ «យុទ្ធសាស្ត្រតស៊ូមតិ សម្រាប់លើកកម្ពស់បរិយាកាសអំណោយផលក្នុងប្រទេសកម្ពុជា» ដែលរៀបចំដោយ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា។
កិច្ចពិភាក្សានេះ ដើម្បីចែករំលែកនូវការវិភាគ និងក្ដីកង្វល់លើច្បាប់មួយចំនួន ដូចជាច្បាប់ទាំង ៣ ទាក់ទងវិស័យតុលាការ ដែលសភាទើបអនុម័ត សេចក្ដីព្រាងច្បាប់នៃឧក្រិដ្ឋកម្ម ក្នុងការប្រើប្រាស់កុំព្យូទ័រ និងអ៊ិនធើណែត សេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការ សេចក្ដីព្រាងច្បាប់ស្ដីពីសហព័ន្ធពាណិជ្ជកម្ម និងច្បាប់ស្ដីពីការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។