លោក សម រង្ស៊ី គ្រោង​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍

ដោយ ប្រាជ្ញ ចេវ
2016-07-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Brach Chev

លោក សម រង្ស៊ី តាម​រយៈ​មេធាវី​របស់​ខ្លួន​នឹង​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ ដោយ​ច្រាន​ចោល​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​តុលាការ​ឲ្យ​លោក សម រង្ស៊ី សង​ជំងឺ​ចិត្ត​ទៅ​លោក ហេង សំរិន ១៥០​លាន​រៀល​ពី​បទ​បរិហារកេរ្តិ៍។ ទាំង​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ប្រកាន់​ថា សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ស្ថិត​ក្រោម​គំនាប​របស់​អ្នក​នយោបាយ។

​ទោះ​ជា​គ្មាន​ជំនឿ​ថា សាលា​ឧទ្ធរណ៍​អាច​រក​យុត្តិធម៌​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង ប៉ុន្តែ​មេធាវី​ការពារ​ក្ដី​របស់​លោក​កំពុង​ពិនិត្យ​ផ្លូវ​ច្បាប់ និង​សំណុំ​ឯកសារ​ប្ដឹង​ទាស់​សាលក្រម​សាលា​ដំបូង។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សម រង្ស៊ី គឺ​លោក សំ សុគង់ ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១ ខែ​សីហា ខាង​មុខ លោក​នឹង​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍។ លោក​មេធាវី​បញ្ជាក់​ថា គោលបំណង​នៃ​ការ​ប្ដឹង​ទាស់ ពីព្រោះ​ក្នុង​ពេល​បើក​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា អវត្តមាន​លោក សម រង្ស៊ី និង​គ្មាន​មេធាវី​ការពារ​ក្ដី​ផង និង​ការ​សម្រេច​ដាក់​ពិន័យ​មិន​ទាន់​ត្រឹមត្រូវ​តាម​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ៖ «អ្វី​ជា​គំនិត ជា​ការ​យល់​ឃើញ ខ្ញុំ​គិត​ថា មិន​ជា​មាន​សង្ឃឹម​ទេ ប៉ុន្តែ​យើង​ជា​មេធាវី យើង​ត្រូវតែ​ធ្វើ​ទៅ​តាម​លទ្ធភាព និង​តាម​ផ្លូវ​ច្បាប់»

សវនាការ​កំបាំងមុខ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ពិន័យ​ប្រាក់​ពី​លោក សម រង្ស៊ី ចំនួន ១០​លាន​រៀល​ចូល​ថវិកា​រដ្ឋ និង​សំណង​ជំងឺ​ចិត្ត​ដល់​លោក ហេង សំរិន ១៥០​លាន​រៀល​ពី​បទ​បរិហារកេរ្តិ៍។

ក្រោយ​តុលាការ​រាជធានី​ភ្នំពេញ ប្រកាស​ថា លោក សម រង្ស៊ី ចាញ់​ក្តី​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា លោក សម បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី ដឹង​ថា លោក​មិន​ខ្វល់ និង​មិន​ចាប់​អារម្មណ៍​នឹង​សាលក្រម​នេះ​ទេ ព្រោះ​សេចក្ដី​សម្រេច​នេះ​មិន​ឈរ​លើ​គោលការណ៍​យុត្តិធម៌។ លោក​ថា ក្ដីក្ដាំ​ដែល​កំពុង​កើត​ឡើង​លើ​រូប​លោក​នេះ គ្រាន់​តែ​ជា​ការ​រក​រឿង​លើ​រូបលោក​ប៉ុណ្ណោះ៖ «បើ​តុលាការ​ឲ្យ​យើង​សុខ​មាន​ន័យ​ថា យើង​មិន​មែន​ប្រឆាំង​ពិត​ប្រាកដ​ទេ ប៉ុន្តែ​បើ​តុលាការ​រក​រឿង​អត់​ឈប់ឈរ កាត់​ក្តី​មិន​ដឹង​ជា​កសាង​សំណុំ​រឿង​ប៉ុន្មាន គឺ​មាន​ន័យ​ថា យើង​ធ្វើ​ត្រូវ​ហើយ»

​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មេធី​ការពារ​ក្តី​របស់​លោក ហេង សំរិន គឺ​លោក​មេធាវី គី តិច ចំពោះ​ការ​ទាស់​របស់​លោក សម រង្ស៊ី បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា។

ក្រោយ​ពី​លោក សម រង្ស៊ី មើល​មុខ​លោក ហ៊ុន សែន មិន​ចំ ដោយសារ​ជម្លោះ​ពាក្យ​សម្ដី​រវាង​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ត្រូវ​តុលាការ​គាស់​ឆ្កឹះ​កកាយ​សំណុំ​រឿង​ចាស់ៗ​ឡើង​វិញ បើ​ទោះ​បី​លោក​ត្រូវ​ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើកលែង​ទោស​មុន​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។

លោក ហេង សំរិន បាន​ប្ដឹង​បន្ទាប់ពី​លោក សម រង្ស៊ី ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ថា របប​កើត​ឡើង​ក្រោយ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ បាន​ឲ្យ​តុលាការ​របស់​គេ​កាត់​ទោស​ប្រហារ​ជីវិត​សម្ដេច​ព្រះ​នរោត្ដម សីហនុ ដោយ​ចោទ​ព្រះអង្គ​ថា ជា​ជន​ក្បត់ជាតិ។ កន្លង​មក​ទាក់ទង​សំណុំ​រឿង​លើ​គណបក្ស​ប្រឆាំង ប្រសិនបើ​សាលាដំបូង​ចោទ​ប្រកាន់​យ៉ាង​ណា ឬ​ដាក់​ទោស​ទណ្ឌ​កម្រិត​ណា ទាំង​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​មិន​កែប្រែ​ការ​ចោទ​ប្រកាន់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Roth

សូមលោក សម រង្ស៊ី មុននឹងនិយាយអ្វីត្រូវគិតមុខក្រោយខ្លះផង ពិចារណាអោយបានដិតដល់សិនចាំនិយាយវាមិនទាន់ហួសពេលទេ ដូចពាក្យចាស់ពោលថាមុននឹងនិយាយត្រូវបង្វិលអណ្តាតអោយបាន១០០ជុំសិន ។ ពេលសាលដីកាចេញមកភ្លាមនិយាយថាមិនចាប់អារម្មទេ តែដល់ពេលនេះចង់ផ្តឹងជំទាស់ ។ ពាក្យថាមិនចាប់អារម្មមានន័យថាវាមិនគួរជាទីយកចិត្តទុកដាក់ឬវាមិនសំខាន់ ហេតុអីត្រូវប្តឹងជំទាស់?

Jul 30, 2016 12:35 AM

tmil HunSen/HSamrin fear VS 2018

Because these two tmil HSen/HSamrin with other fears the general election coming ahead 2018,so they've to bullying and fouling everybody around and turn all people around not to pay attention to other tricks,scam,and cover up the crimes they committed everyday.Let me tell you all dearest Cambodian people and all military men and women be neutralize...time to waken up right now with side your Cambodian people,be strong...be smart...be clever...be ready in 2018,do not let anyone bully or foully u around and keep all your mind till 2018 ,Good luck and God bless u all.

Jul 29, 2016 03:09 PM

អ្នក​អាន​អនាមិក

If,you want sue or make a lawsuit against those fascism please bring them to the west and no way with dictatorialim overthere,because those tmil radical with no religion beliefs only their kangaroo court and will throw u into monkeyhouse or will toss u alive into ravenous crocodiles dinner,or meet CHOUB SAMLAB or meet to kill,or meet to sue u or meet to arrest u or whatever man"no funny man".

Jul 29, 2016 02:45 PM

គេហទំព័រ​ទាំងមូល