កញ្ញា ធី សុវណ្ណថា ប្ដឹង​ម្ចាស់​គណនី​ហ្វេសប៊ុក​២​រូប​ពី​បទ​បរិហារកេរ្តិ៍

ដោយ សុ ជីវី
2016.06.24
ធី សុវណ្ណថា ២០១៦ ៨៥៥ កញ្ញា ធី សុវណ្ណថា ថ្លែង​ប្រាប់អ្នក​កាសែត ក្រោយ​ពី​ឆ្លើយ​បំភ្លឺ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦។ RFA/So Chivy
RFA/So Chivy

ម្ចាស់​ទំព័រ​ហ្វេសប៊ុក(Facebook) ល្បី​ឈ្មោះ កញ្ញា ធី សុវណ្ណថា ប្ដឹង​ម្ចាស់​គណនី​ហ្វេសប៊ុក​ចំនួន​២​ទៅ​តុលាការ​ពី​បទ​បរិហារកេរ្តិ៍។

ក្នុង​បណ្ដឹង​ចំនួន​២​ដែល​ដាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា​អោយ​ដឹង​ថា បណ្ដឹង​មួយ​ នាង​ប្ដឹង​ឈ្មោះ អួន វ៉ាន់សាក់ ដែល​ជា​ម្ចាស់​ទំព័រ​ហ្វេសប៊ុក ឈ្មោះ I Love Cambodia Hot News II ពី​បទ​បរិហារកេរ្តិ៍ និង​ជេរប្រមាថ ទាក់ទង​នឹង​វេទិកា​សាធារណ​របស់ នាង​ ធី សុវណ្ណថា នៅ​ក្នុង​ខេត្ត ឧត្តរមានជ័យ។

បណ្ដឹង​មួយ​ទៀត​នាង​ប្ដឹង​ឈ្មោះ ម៉ោញ សារ៉ាត់ ដែល​ជា​ម្ចាស់​គណនី ហ្វេសប៊ុក ឈ្មោះ​ដដែល​នេះ​ពី​បទ​បរិហារកេរ្តិ៍​ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​វេទិកា​សាធារណ​មួយ​ទៀត​នៅ​ខេត្ត​ឧត្តរមានជ័យ​ដែរ។

កន្លង​ទៅ​កញ្ញា ធី សុណ្ណថា ធ្លាប់​បាន​ប្ដឹង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោកកឹម សុខា ទៅ​តុលាការ​ពី​បទ​បរិហារកេរ្តិ៍​ដោយ​ទាមទារ​សំណង​១លាន​ដុល្លារ។ បណ្ដឹង​នោះ​ទាក់ទង​នឹង​ការសន្ទនា​តាម​ទូរស័ព្ទ ដែល​គេ​ចាត់​ទុក​ថា​ជា​កិច្ច​សន្ទនា​រវាង​លោក នឹង​ស្រី​កំណាន់​គឺ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។