មន្ត្រី​កម្ពុជា​រក​ឃើញ​ថា ជន​អន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​លើសលប់

ដោយ មួង ណារ៉េត
2017-12-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយក​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផែនការ​ស្ដី​ពី​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៥។
លោក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយក​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផែនការ​ស្ដី​ពី​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៥។
Photo: RFA

មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា​រក​ឃើញ​ថា ជន​អន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា មាន​ចំនួន​ច្រើន​លើសលប់ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ដទៃ​ទៀត។ សារព័ត៌មាន​ក្នុងស្រុក បាន​ដកស្រង់​សម្ដី​លោក សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ របស់​ក្រសួងមហាផ្ទៃ ដែល​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ អំពី​បញ្ហា​អន្តោប្រវេសន៍ នៅ​ថ្ងៃទី៦ ខែ​ធ្នូ ថា តាម​ការ​ស្រង់​ឯកសារ ឃើញ​ថា ក្នុង​ចំណោម​ជនអន្តោប្រវេសន៍ ជាង ២០​ម៉ឺន​នាក់ ជនអន្តោប្រវេសន៍​វៀតណាម មាន​ចំនួន​ច្រើន​លើស​គេ។

ប្រភព​ដដែល បន្ត​ថា​ក្នុង​មួយឆ្នាំៗ មាន​ជនអន្តោប្រវេសន៍​បន្ថែម យ៉ាង​ហោច​ណាស់ ១​ម៉ឺន​នាក់ ចូល​មក​រស់នៅ​កម្ពុជា ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់។ លោក សុខ ផល បញ្ជាក់​បន្ថែម ថា យ៉ាង​ហោច​ណាស់ មាន​ជនអន្តោប្រវេសន៍ ៧​ម៉ឺន ៣​ពាន់​នាក់ (៧៣,០០០) នាក់ ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ។

រហូត​មក​ដល់​ពេល​នេះ គ្មាន​ប្រភព​ឯកសារ​ផ្លូវការ​ណាមួយ ដែល​អាច​បញ្ជាក់​បាន នូវ​ចំនួន​ពិត​ប្រាកដ នៃ​ជនអន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា​នោះ​ទេ។

អ្នកវិភាគ​ធ្លាប់​ចោទ​ជា​សំណួរ ថា​តើ​មូលហេតុ​អ្វី បានជា​ជនអន្តោប្រវេសន៍​បរទេស ជាពិសេស​ជនជាតិ​វៀតណាម ហូរ​ចូល​ស្រុក​ខ្មែរ ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ។

ប៉ុន្តែ ប្រភព​ដដែល បាន​ដកស្រង់​សម្ដី​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ថា​ជនអន្តោប្រវេសន៍​វៀតណាម មិនមែន​ទើប​តែ​មាននៅ​ពេលនេះ​ទេ គឺ​មាន​ហូរហែ​តាំងពី​សម័យ​បារាំង​មក​ម្ល៉េះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

យូរយារណាស់មកហើយ ទើបតែដឹងថាយួនខុសច្បាប់មកនៅស្រុកខ្មែរ។ ចប់និយាយតែម្តងប៉ូលីសស្រុកខ្មែរ។

Dec 07, 2017 07:04 AM

អ្នក​អាន​អនាមិក

តាមការពិត។ នេះគឺជាការពិត។ មិនមែនជាគំនិតរបស់នរណាម្នាក់ទេ។
តើប្រជាជនខ្មែរព្រួយពីសហរដ្ឋអាមេរិចនឹងយកប្រទេសកម្ពុជាទេ? ឬ តើប្រជាជនខ្មែរព្រួយបារម្ភអំពីវៀតណាមឈ្លានពានប្រទេសកម្ពុជាទេ? ឥឡូវនេះអ្នកណាដែលអនុញ្ញាតឱ្យជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជាខុសច្បាប់? ហ៊ុនសែនបានអនុញ្ញាតឱ្យយួនឈ្លានពានកម្ពុជា។ នរណាម្នាក់ក្បត់ជាតិ? ហ៊ុនសែនឬកឹមសុខា? អ្នកណាដែលបំពានច្បាប់. ហ៊ុនសែនឬកឹមសុខា?
កុំរង់ចាំរហូតដល់ជិតស្លាប់ហើយក្រោកឈរឡើង,វាយឺតពេល...



Dec 07, 2017 01:11 AM

អ្នក​អាន​អនាមិក

សូមជំរាប លោក ឃួង ស្រេង ពីមុនមានដែរ ប៉ុន្តែមានតិច (រាប់រយនាក់) សម័យហ៑ុនសែន មានច្រើន (ជិត២លាននាក់)

Dec 07, 2017 12:47 AM

អ្នក​អាន​អនាមិក

Kour Bang Kang Sreng, those Vietnamese we're almost exterminated between 1975 and 1979. The current ones are new comers that your boss Hun Seen let them come in. Do you get it?

Dec 06, 2017 06:54 PM

គេហទំព័រ​ទាំងមូល